អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei កាលពីថ្ងៃអាទិត្យបានបកស្រាយប្រវត្តិសាស្ត្រដោយបង្ហាញថា អ៊ីរ៉ង់កំពុងទទួលជ័យជម្នះក្នុងការចរចាជាមួយប្រធានាធិបតី លោក Donald Trump ដើម្បីបញ្ចប់ជម្លោះរយៈពេលជិតបីខែកន្លងទៅនេះ។
លោក Baqaei ដែលប្រទេសរបស់លោកត្រូវបានវាយប្រហារដោយសង្គ្រាម បានបង្ហោះនៅលើបណ្តាញវេទិកាសង្គម X នូវរូបភាពដែលពណ៌នាអំពីទីតាំងបុរាណវិទ្យាអ៊ីរ៉ង់ បង្ហាញពីអធិរាជរ៉ូម៉ាំង Marcus Julius Philippus កំពុងឱនក្បាលនៅចំពោះមុខមេដឹកនាំនៃចក្រភពអ៊ីរ៉ង់បុរាណ។

ការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម ធ្វើឡើងក្នុងពេលមានរបាយការណ៍ថា ភាគីទាំងពីរកំពុងខិតជិតកិច្ចព្រមព្រៀងមួយ។ លោក Trump កាលពីថ្ងៃសៅរ៍ បាននិយាយថាកិច្ចព្រមព្រៀងមួយជិតឈានដល់ហើយ។ អ៊ីរ៉ង់ បានព្យាយាមដដែលៗធ្វើឲ្យលោក Trump មានកំហឹងនៅលើបណ្តាញផ្សព្វផ្សាយសង្គម ខណៈកំពុងបង្កជម្លោះទៅកាន់ពិភពលោកទាំងមូល ក្នុងបំណងការពារជំហររបស់ខ្លួនចំពោះជម្លោះ និងកំពុងផ្តួលរំលំភាគីអាមេរិក។
កាលពីថ្ងៃអាទិត្យ មានរបាយការណ៍បង្ហាញថា ភាគីទាំងពីរបានព្រមព្រៀងចំពោះលក្ខខណ្ឌជាមូលដ្ឋាននៃកិច្ចព្រមព្រៀងមួយ ទោះបីជាព័ត៌មានលម្អិតមួយចំនួននៅតែចាំបាច់ត្រូវដោះស្រាយ ហើយវាត្រូវតែត្រូវបានអនុម័តដោយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ និងលោក Trump។
កិច្ចព្រមព្រៀងនេះនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាការបិទដែលបានកាត់ផ្តាច់ប្រហែល២០ ភាគរយនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក និងបណ្តាលឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង។ បញ្ហានេះ បានបង្កើនសម្ពាធលើលោក Trump ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម ខណៈក្រុមសាធារណរដ្ឋនៅក្នុងសភា មានការព្រួយបារម្ភអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅរដូវស្លឹកឈើជ្រុះ។
