អ្នកទិញសត្វពាហនៈនៅរដ្ឋធានី សាណា ប្រទេសយេម៉ែន បាននិយាយថា តម្លៃសត្វចៀម ពពែ និងសត្វគោក្របី បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ នៅមុនពិធីបុណ្យ Eid al-Adha ដែលបានបន្ថែមសម្ពាធលើក្រុមគ្រួសារដែលកំពុងទប់ទល់ជាមួយតម្លៃទំនិញកើនឡើង។ ទីផ្សារនៅទីក្រុងសាណា មានភាពមមាញឹក ដោយសត្វគោ ចៀម និងសត្វពពែ ត្រូវបានដាក់បង្ហាញ ខណៈអតិថិជនពិនិត្យសត្វនៅមុនថ្ងៃឈប់សម្រាករបស់ពលរដ្ឋមូស្លីម ដោយក្រុមគ្រួសារជាច្រើននឹងទិញសត្វពាហនៈសម្រាប់បូជា។
ពិធីបុណ្យ Eid al-Adha ជាថ្ងៃឈប់សម្រាកសំខាន់របស់សាសនាអ៊ីស្លាម ដែលនឹងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ និងជាព្រឹត្តិការណ៍នៃធម្មយាត្រាបុណ្យហាជប្រចាំឆ្នាំ ដែលនៅពេលនោះប្រជាជនមូស្លីមសម្លាប់សត្វ ដើម្បីរំលឹកដល់ឆន្ទៈរបស់លោក Ibrahim ឬ Abraham ក្នុងការបូជាកូនប្រុសរបស់លោកតាមបញ្ជារបស់ព្រះ ដែលជារឿយៗមានការចែកសាច់សត្វដល់ពលរដ្ឋក្រីក្រ។
អ្នករៀបចំទីផ្សារសត្វពាហនៈ លោក Nabil al-Awami បាននិយាយថា ការផ្គត់ផ្គង់សត្វគោ និងសត្វចៀមល្អជាងឆ្នាំមុន ដោយមានសត្វក្នុងស្រុកកាន់តែច្រើនត្រូវបានចិញ្ចឹមនៅរដូវកាលនេះ។ ប៉ុន្តែអតិថិជនមួយចំនួនបាននិយាយថា តម្លៃខ្ពស់កំពុងធ្វើឱ្យការទិញជួបការលំបាក។
សង្គ្រាម និងការបិទច្រកសមុទ្រ Hormuz បានធ្វើឱ្យប៉ះពាល់ខ្សែដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការកើនឡើងតម្លៃប្រេង ដែលប៉ះពាល់យ៉ាងខ្លាំងនៅទូទាំងសេដ្ឋកិច្ចពិភពលោក ដោយតម្លៃទំនិញជាច្រើនបានកើនឡើង។

