ម៉ាឡេស៊ីត្រៀមប្តឹងអ៊ីស្រាអែលទៅ ICJ ជុំវិញការប្រព្រឹត្តចំពោះសកម្មជនរបស់​នាវាមនុស្ស​ធម៌ទៅ​ហ្កាហ្សា

2026/05/25 11:07:02 pm        53

បណ្ដាញសារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​រាយការណ៍​ថា រដ្ឋាភិបាលម៉ាឡេស៊ីត្រៀមប្តឹងអ៊ីស្រាអែលទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបទចាប់ជំរិត និងធ្វើទារុណកម្មលើ​សកម្មជនពីកងនាវា​មនុស្សធម៌ Global Sumud Flotilla ដែលធ្វើ​ដណើរឆ្ពោះទៅកាន់តំបន់​ហ្កាហ្សា។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Malay Mail បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីប្រចាំរដ្ឋ Selangor របស់​ប្រេទេស​ម៉ាឡេស៊ី លោក Amirudin Shari បាននិយាយថា ទីក្រុងគូឡាឡាំពួរ នឹងចាប់ផ្តើមនីតិវិធី​ភ្លាមៗ នៅពេលដែលមេធាវីបញ្ចប់សព្វគ្រប់នូវ​ដំណើរការ​ប្រមូលព័ត៌មាន និងភស្តុតាងគាំទ្រ។

អំឡុង​ពេល​និយាយក្នុង​​ពិធីស្វាគមន៍​ការ​វិល​មក​វិញ​របស់កង​​នាវា Global Sumud Flotilla 2.0 នៅឯ​អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (Kuala Lumpur International Airport) លោក Amirudin បានបញ្ជាក់​ថា៖ «យើងនឹងមិននៅស្ងៀមទេ យើងនឹងមិនឈប់ឡើយ​។ ខណៈពេលដែលក្រុមអ្នកច្បាប់ប្រមូលឯកសារទាំងអស់ ស្តីពីការរំលោភច្បាប់អន្តរជាតិ ពួកគេ (អ្នកចូលរួមកងនាវាមនុស្ស​ធម៌) ត្រូវបានចាប់ជំរិតច្រើនជាងមួយ​លើក​ ពួកគេត្រូវបានធ្វើទារុណកម្ម»។

លោក​បាន​និយាយ​​ថា៖ «យើងនឹងនាំយកករណី​នេះទៅតុលាការអន្តរជាតិ​ (ICJ) យើងនឹងបន្តសម្ពាធការទូត ហើយយើងក៏នឹងធ្វើដំណើរផង​ដែរ​នៅ​ទូទាំង​ប្រទេសម៉ាឡេស៊ី ដើម្បី​ស្វែង​រក​គាំទ្រ»។ លោក Amirudin បានបន្ថែម​ថា សកម្មភាពផ្លូវច្បាប់នេះធ្វើឡើងបន្ទាប់ពីមាន​ការ​ចោទ​ប្រកាន់អំពីអំពើឃោរឃៅ ក្នុង​នោះ​រួមទាំងការចាប់ជំរិត និងការធ្វើទារុណកម្មដែលពាក់ព័ន្ធនឹងសកម្មជនកងនាវាមនុស្ស​ធម៌ ជាពិសេសអ្នកចូលរួមជា​ជនជាតិ​ម៉ាឡេស៊ី។

គួរបញ្ជាក់​ថា សកម្មជនអន្តរជាតិជាង ៤០០នាក់ នៅលើកងនាវា​មនុស្ស​ធម៌ ដែលមានគោលបំណងទម្លុះ​ការបិទខ្ទប់​ផ្លូវទឹករបស់អ៊ីស្រាអែល ចំពោះ​តំបន់​ហ្កាហ្សា ដើម្បីផ្តល់ជំនួយ ត្រូវបានវាយប្រហារ និងចាប់​ឃុំខ្លួន ដោយកងកម្លាំងអ៊ីស្រាអែលកាលពីសប្តាហ៍មុន នៅក្នុងដែនទឹកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm