អវកាសយានិកទាំង ៣រូប នៅលើយានអវកាស Shenzhou-23 របស់ប្រទេសចិន បានចូលទៅក្នុងស្ថានីយអវកាស Tiangong ហើយបានជួបជាមួយអវកាសយានិក ៣នាក់ទៀត នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦)នេះ ដោយចាប់ផ្តើមដំណើរកាផ្លាស់ប្ដូរក្រុមអវកាសយានិកថ្មី នៅក្នុងគន្លងតារាវិថី។
យោងតាមទីភ្នាក់ងារអវកាសចិន (CMSA) បានឲ្យដឹងថា ក្រុមអវកាសយានិករបស់យានអវកាស Shenzhou-21 នៅស្ថានីយ Tiangong បានបើកទ្វារនៅម៉ោង ៥:១៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានស្វាគមន៍អ្នកទៅដល់ថ្មី។
បន្ទាប់មក ក្រុមអវកាសយានិកទាំងចាស់ និងថ្មី បានថតរូបជាក្រុមជាមួយគ្នា សម្រាប់ការជួបជុំអវកាសលើកទី៨ ក្នុងប្រវត្តិសាស្ត្រអវកាសរបស់ប្រទេសចិន។ CMSA បានបញ្ជាក់បន្ថែមថា ពួកគេនឹងធ្វើការផ្លាស់ប្ដូរភារកិច្ចនៅលើស្ថានីយអវកាសនេះ៕


