ប្រធានចារកម្មរបស់ប្រទេសនេះ បាននិយាយនៅថ្ងៃចន្ទនេះ ទីភ្នាក់ងារចារកម្មអូស្ត្រាលី បានប្រឈននឹងការគំរាមកំហែងជាច្រើន នៅមុនពេលមានការបាញ់ប្រហារដ៏ធំប្រឆាំងនឹងជនជាតិជ្វីហ្វនៅឆ្នេរ Bondi ក្នុងខែធ្នូ។
លោក Sajid Akram និងកូនប្រុសឈ្មោះ Naveed ត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារ នៅពេលដែលគ្រួសារជ្វីហ្វ បានប្រមូលផ្តុំគ្នានៅឆេ្នរ Bondi សម្រាប់ពិធីបុណ្យ Hanukkah ដែលបានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំបំផុតរបស់អូស្ត្រាលី ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

មន្ត្រីសន្តិសុខជាន់ខ្ពស់លោក Mike Burgess បានធ្វើការស៊ើបអង្កេតលើការបាញ់ប្រហារនេះ ជាកន្លែងដែលលោកត្រូវបានសួរអំពីសមត្ថភាពប្រឆាំងភេរវកម្មរបស់អូស្ត្រាលី។
លោក Burgess បាននិយាយថា អង្គការចារកម្មសន្តិសុខអូស្ត្រាលី ត្រូវរងរគំរាមកំហែងជាច្រើន ចាប់ពីភាពជ្រុលនិយមខាងសាសនា រហូតដល់យុវជនជ្រុលនិយមតាមអ៊ីនធឺណិត។
ប៉ុន្តែលោកបាននិយាយថា ទីភ្នាក់ងារចារកម្មនៅតែមានធនធានគ្រប់គ្រាន់ ដើម្បីធ្វើការងាររបស់ខ្លួន៕
