ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេសកូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច នៅខែក្រោយ។
ទីភ្នាក់ងារសារព័ត៌មានកណមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា ការិយាល័យនយោបាយរបស់ WPK បានសម្រេចរៀបចំកិច្ចប្រជុំពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិមលើកទី៩ នៅចុងខែមិថុនាខាងមុខ។
KCNA បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវបានរៀបចំឡើង «ដើម្បីពិនិត្យឡើងវិញជាបណ្តោះអាសន្ន អំពីការអនុវត្តគោលនយោបាយរបស់គណបក្ស និងរដ្ឋ សម្រាប់ឆ្នាំ២០២៦ និងពិភាក្សាអំពីការងារ នៅក្នុងឆមាសទី២ នៃឆ្នាំនេះ និងបញ្ហាសំខាន់ៗមួយចំនួនទៀត»។
គួរបញ្ជាក់ថា កូរ៉េខាងជើងតែងតែរៀបចំកិច្ចប្រជុំពេញអង្គ នៅចុងខែមិថុនា និងខែធ្នូ ខណៈពេលដែលក៏កោះប្រជុំផងដែរ នៅពេលដែលបញ្ហាសំខាន់ៗ ចាំបាច់ត្រូវពិភាក្សា។
កិច្ចប្រជុំខែមិថុនា ដែលត្រូវបានគ្រោងទុកនេះ បានកើតឡើងនៅពេលដែលកូរ៉េខាងជើងស្វែងរកការអនុវត្តវិធានការតាមដាន សម្រាប់ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងសមាជគណបក្សលើកទី៩ ដែលបានរៀបចំឡើងកាលពីចុងខែកុម្ភៈ៕

