ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងរបួសចំនួន ៩នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ៤នាក់ និងរបួសស្រាលចំនួន ៥នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី ខេត្តចំនួន៤ មានដូចជា៖ ខេត្តក្រចេះ ស្លាប់១នាក់ និងរបួស ៤នាក់ , ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ២នាក់ , សៀមរាប របួស ១នាក់ និងខេត្តស្វាយរៀង របួស២នាក់៕

