លោក ស៊ី ជួប​ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ខណៈសង្គ្រាមអ៊ីរ៉ង់ទំនង​គ្រប​ដណ្ដប់​កិច្ចពិភាក្សា​

2026/05/26 01:14:07 am        61

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សា​ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅទីក្រុងប៉េកាំង នា​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ​២០២៦) នេះ​ ខណៈដែលកិច្ចប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសជាច្រើន ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាផ្លូវការ នៅតែបន្ត​ទៅ​មុខ​ក្នុង​ល្បឿន​យឺតៗ​។

កិច្ចប្រជុំកម្រិតខ្ពស់នេះ​ ដែលត្រូវបាន​រាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានធ្វើឡើងបន្ទាប់ពីមាន​កិច្ចពិភាក្សារបស់លោក Sharif កាល​ពី​ព្រឹកនេះ ជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang ដែលជាមេដឹកនាំលំដាប់ទី២ របស់ប្រទេស។

ទូរទស្សន៍ប៉ាគីស្ថាន បានផ្សាយ​នៅ​ថ្ងៃចន្ទថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននេះ​ លោក Sharif ត្រូវបានអមដំណើរដោយមេបញ្ជាការកងទ័ព លោក Asim Munir ដែលជាអ្នកចរចាសំខាន់របស់ទីក្រុងអ៊ីស្លាម៉ាបាដ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ព័ត៌មានលម្អិត អំពីការពិភាក្សានេះ​ មិនត្រូវបានផ្សព្វផ្សាយភ្លាមៗដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននោះ​ទេ។

ប៉ាគីស្ថានបានលេចឡើង​ក្នុង​នាម​ជាអន្តរការី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទល់​មុខជាប្រវត្តិសាស្ត្រ កាលពីខែមុន តែ​មិនសម្រេច​បាននូវ​កិច្ចព្រមព្រៀងយូរអង្វែង​ឡើយ​។ ចំណែក​ប្រទេសចិនបានដើរតួនាទីយ៉ាងស្ងប់ស្ងាត់ ដោយដឹកនាំ​ការជជែក​តាម​ទូរស័ព្ទ និងកិច្ចប្រជុំជាមួយមន្ត្រីនៃប្រទេសឈូងសមុទ្រដែលរងផលប៉ះពាល់។

ទូរទស្សន៍ PTV ដែលគ្រប់គ្រងដោយរដ្ឋរបស់​ប៉ាគីស្ថាន បាន​រាយ​ការណ៍​ថា អំឡុង​ពេល​ថ្លែងទៅកាន់ថ្នាក់​ដឹកនាំចិន នៅទីក្រុងប៉េកាំង រួមជាមួយលោក Munir លោក Sharif បាននិយាយថា «ពិភពលោកកំពុងឆ្លងកាត់ពេលវេលាដ៏សំខាន់មួយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm