អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នឹងមិនមានវត្តមានក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃអង្គារឡើយ ដោយសារបញ្ហាទាក់ទងនឹងទិដ្ឋាការអាមេរិក។

នៅក្នុងសុន្ទរកថាដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA លោក Esmail Baqaei បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានជួបប្រទះបញ្ហា ទាក់ទងនឹងទិដ្ឋាការអាមេរិក»។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាថ្ងៃអង្គារនេះ ស្របពេលមានភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
កិច្ចប្រជុំនេះ ដែលមានប្រធានបទ «ការរក្សាគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងការពង្រឹងប្រព័ន្ធអន្តរជាតិដែលផ្តោតលើ UN» បានកើតឡើងនៅពេលដែលជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើតឡើងក្នុងពេលកំពុងមានបទឈប់បាញ់ដ៏ផុយស្រួយដែលសម្របសម្រួលដោយប៉ាគីស្ថាន កាលពីថ្ងៃទី៨ ខែមេសា។
កិច្ចព្រមព្រៀងនេះទប់ស្កាត់ការប្រយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់៕
