ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បញ្ជាក់នៅយប់ថ្ងៃទី២៥ ខែឧសភានេះថា ការលើកលែងទោសចំពោះលោក កឹម សុខា គឺជារឿងដែលយើងសាទរ និងបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលលោកជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក គឹម សុខា។
ឯកឧត្តម ធីរិទ្ធ បញ្ជាក់ថា សម្ដេចតេជោ លោកទទួលបាននូវព្រះរាជសិទ្ធិពីព្រះមហាក្សត្រ ក្នុងឋានៈលោកជាប្រមុខរដ្ឋស្ដីទី ចុះហត្ថលេខាលើកលែងទោសលើព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា។
ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា ការលើកលែងទោសចំពោះលោក កឹម សុខា នេះ បានកើតឡើងនៅក្នុងពេលដែលលោក កឹម សុខា កំពុងមានទុក្ខ ដោយសារម្ដាយរបស់លោកឋិតនៅក្នុងភាពចាស់ជរា ជំងឺក្នុងតំណាក់កាលចុងក្រោយ ដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាស នៅក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។
ឯកឧត្តមបន្តថា រឿងច្បាប់វាជារឿងមួយ ប៉ុន្ដែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាព ដែលម្ដាយឋិតនៅក្នុងដំណាក់កាលចុងក្រោយហើយកូនមានទោសទៀតនោះ គឺជារឿងមួយដែលសម្ដេចធិបតីលោកមិនចង់ឃើញម្លោះហើយទើបលោកស្នើឱ្យមានការលើកលែងទោសនេះ។
ឯកឧត្តម ធីរិទ្ធ បញ្ជាក់ថា ការលើកលែងទោសនេះទៀតសោត វាក៏បានឆ្លុះបញ្ចាំង ពីគុណតម្លៃពង្រឹងនៃការសាមគ្គីជាតិ នៅការផ្សះផ្សាជាតិ ដែលកើតចេញអំពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌ចំពោះអ្នកជំនាន់ក្រោយនេះតែម្ដង ដែលយើងគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរចង់ឃើញ និងចង់បាន ហើយកំពុងតែសា៕

