រដ្ឋ​មន្ត្រី​សន្តិសុខជាតិ​ និង​ប្រធានាធិបតីអ៊ីស្រាអែល ប៉ះទង្គិចគ្នា​ ក្រោយ​មាន​ការ​ព្រមាន អំពី «អំពើឃោរឃៅ» ក្នុងសង្គម

2026/05/26 02:48:58 am        43


ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នៅ​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) បានព្រមាន អំពីការ​ឡើង​នូវ​ដំណើរការនៃ​ «អំពើឃោរឃៅ» នៅក្នុងសង្គមអ៊ីស្រាអែល ដែលជំរុញឲ្យ​មានការ​រិះ​គន់​ខ្លាំង​ៗ​ពីរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir និងបង្ហាញពីការបែកបាក់នយោបាយកាន់តែធំធេង​។

អំឡុង​ពេល​ថ្លែងនៅឯ​ពិធីប្រគល់រង្វាន់ឯកភាពក្រុងហ្ស៊េរុយ​សាឡឹមឆ្នាំ២០២៦ (Jerusalem Unity Prize 2026) នៅឯនិវេសនដ្ឋាន​របស់​ប្រធានាធិបតី ក្នុងទីក្រុងហ្ស៊េរុយ​សាឡឹម លោក Herzog បាននិយាយថា សង្គមអ៊ីស្រាអែលកំពុងជួបប្រទះនឹងការកើនឡើងនូវ​អំពើហិង្សាដ៏​គ្រោះថ្នាក់​ និងការធ្វើ​ឲ្យ​បាត់​មនុស្សធម៌។

លោក Herzog បាននិយាយថា៖ «ខ្ញុំប៉ង​ប្រាថ្នាថា សូម​ឲ្យ​ថ្ងៃ​នេះ ខ្ញុំអាចនិយាយតែអំពីឯកភាពប៉ុណ្ណោះ​»។ ប៉ុន្តែខ្ញុំមាន​ការ​សោកស្តាយយ៉ាងខ្លាំង ដែល​យើងកំពុងរស់នៅ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែលអំពើហិង្សាមិនមែនជារឿងតែមួយគត់កំពុងកើតឡើងជាបញ្ហា​នោះទេ»។

លោកបានព្រមានថា «ដំណើរការដ៏គួរឲ្យ​ភ័យខ្លាចនៃការ​មាន​ភាពឃោរឃៅ» កំពុងរីករាលដាលពីជ្រុង​ជាច្រើន​នៃសង្គមអ៊ីស្រាអែល ហើយប្រឈម​នឹង​ការក្លាយទៅ​រឿង​ធម្មតា។ លោកបានបន្ថែមថា «វាជាដំណើរការយឺត និងរំខាន ដែលគំរាមកំហែងជ្រៀត​ចូលទៅក្នុងចរន្តសំខាន់នៃសង្គមអ៊ីស្រាអែល ហើយយើងនឹងមិនអនុញ្ញាតឲ្យ​វាមាន​នោះទេ​»។

ជាឧទាហរណ៍នៃអំពើហិង្សាដែលកំពុងកើនឡើងនេះ​ លោក Herzog បានចង្អុលបង្ហាញពីអត្រាឃាតកម្មកើនឡើង ក្នុងចំណោមពលរដ្ឋអារ៉ាប់ នៅអ៊ីស្រាអែល និងការវាយប្រហារដែលធ្វើឡើងដោយអ្វីដែលលោកបានពិពណ៌នាថា ជា «ក្រុម​មនុស្សគ្មានច្បាប់» នៅក្នុងតំបន់កាន់កាប់​ West Bank។

ការកត់សម្គាល់របស់លោក Herzog បាននាំ​ឲ្យ​មានការរិះគន់ភ្លាមៗពីលោក Ben-Gvir ដែលសកម្មភាពរបស់លោកប្រឆាំងនឹងអ្នកចូលរួមនៃកងនាវាមនុស្ស​ធម៌ដែល​ធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា និង​ដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារអ៊ីស្រាអែល បានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយទូទាំងពិភពលោក​។ លោក Ben-Gvir ដែលបានចោទប្រកាន់លោក​ប្រធានាធិបតីថា បានប្រមាថពលរដ្ឋអ៊ីស្រាអែល។

តាម​រយៈ​ការបង្ហោះមួយលើក្រុមហ៊ុនបណ្ដាញ​សង្គម X លោក Ben-Gvir បានសរសេរថា៖ «ប្រធានាធិបតីដែលហៅពលរដ្ឋសែន​នាក់របស់​រដ្ឋអ៊ីស្រាអែលថា ជាមនុស្ស​សាហាវ​ឃោរឃៅ​ មិនស័ក្តិសមធ្វើជាប្រធានាធិបតីទេ។ ចប់»៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        57
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm