រដ្ឋមន្ត្រីក្រសួងរ៉ែ លើកទឹកចិត្តដល់សិក្ខាកាមពលទាហានវគ្គទី៧ ខិតខំហ្វឹកហាត់ឱ្យក្លាយជាទ័ពគំរូ

2026/05/26 04:21:30 am        144

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់សិក្ខាកាមពលទាហានថ្មីវគ្គទី៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ឱ្យ ខិតខំប្រឹងប្រែងត្រងត្រាប់ និងហ្វឹកហាត់បង្កើនចំណេះដឹង ឲ្យក្លាយទៅជាកងទ័ពមានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពប្រកបដោយ គុណភាព ដើម្បីក្លាយជាទ័ពគំរូប្រកបដោយយុទ្ធសាស្រ្ត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខាកាមពលទាហានថ្មីវគ្គ៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញស្ថាប័នស៊ីវិល និងកងកំលាំង, ក្រោមការស្វែងយល់ប្រកបដោយគតិបណ្ឌិត និងការឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជា ណាក្រកម្ពុជា, សម្តេចបានជម្រុញបង្កើតឲ្យមានសម្ព័ន្ធមេត្រីភាព រវាងស្ថាប័ននានាជាមួយកងទ័ព ដែលនេះគឺជាផ្នែកមួយជម្រុញ លើកទឹកចិត្តដល់កងកំលាំង ក្នុងដំណើរការអភិវឌ្ឍខ្លួនឲ្យសមស្របតាមស្ថានការណ៍បច្ចុប្បន្ន។

ក្នុងជំនួបសំណេះសំណាលនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមពលទាហានថ្មីវគ្គទី៧ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់ ត្រូវខិតខំប្រឹងប្រែង ត្រងត្រាប់ និងហ្វឹកហាត់បង្កើនចំណេះដឹង ឲ្យក្លាយទៅជាកងទ័ពមានជំនាញ វិជ្ជាជីវៈ និងមានសមត្ថភាពប្រកបដោយគុណភាព ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពរបស់យើងក្លាយជាទ័ពគំរូ ប្រកបដោយយុទ្ធសាស្រ្ត ក្នុងការវិវត្តន៍ទៅមុខប្រកបដោយភាពជោគជ័យ ។

  ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល ជាពិសេសក្រសួងដែលជាសម្ព័ន្ធមេត្រី ក្នុងនាមតំណាងកងទ័ព លោកបានប្តេជ្ញាបន្តនូវវគ្គបណ្តុះបណ្តាល ការបំប៉ន និង ការបង្កើននូវចំណេះដឹងដល់សិក្ខាកាមទាំងអស់ ឲ្យក្លាយទៅជាកងទ័ពមានជំនាញវិជ្ជាជីវៈ មានសមត្ថភាព គុណភាព មានចំណេះដឹង ផ្នែកបច្ចេកវិទ្យា ភាសារបទេស ការគោរពប្រតបត្តិនូវលក្ខន្តិកៈនៃកងយោធពលខេរភូមិន្ទ និងការគោរពសិទ្ធមនុស្ស ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងហ៊ានពលីគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីរបស់យើង៕

អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        147
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm