[UPDATE]បញ្ជាការកណ្តាលអាមេរិក៖ យោធាអាមេរិកបានវាយប្រហារថ្មីលើគោលដៅទីតាំងមីស៊ីល​ និង​ទូកដាក់មីនរបស់អ៊ីរ៉ង់​នៅភាគខាងត្បូង​

2026/05/26 08:07:08 am        94

យោធាអាមេរិកនិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីលើភាគខាងត្បូងអ៊ីរ៉ង់ ដោយកំណត់គោលដៅទីតាំងមីស៊ីលអ៊ីរ៉ង់ និងទូកដែលព្យាយាមដាក់មីន។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារត្រូវបានធ្វើឡើងក្នុងការការពារខ្លួន និង​​ដើម្បីការពារកងទ័ពរបស់ខ្លួន​ពីការគំរាមកំហែងបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។​ ​​

អ្នកនាំពាក្យបញ្ជាការកណ្តាលបាននិយាយថា យោធាអាមេរិក បន្តការពារកងកម្លាំងរបស់ខ្លួន​ ខណៈ ប្រើប្រាស់ការអត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ដែលកំពុងបន្ត។​

ការវាយប្រហារទាំងនេះបានកើតឡើង ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បាននិយាយថា មានវឌ្ឍនភាពមួយចំនួនក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ "មិនទាន់មកដល់ទេ"។

អ៊ីរ៉ង់មិនទាន់ឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ គេ​​មិនច្បាស់ថា តើការវាយប្រហារ​​​ថ្មីនេះ​ នឹងមានផលប៉ះពាល់អ្វីខ្លះទៅលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។​

កាលពី​ចុងសប្តាហ៍នេះ លោក​​ប្រធានាធិបតី Donald Trump បានលើកឡើងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ ប៉ុន្តែក្រោយមកបាននិយាយថា លោកបានណែនាំក្រុម​អ្នកចរចាកុំប្រញាប់ប្រញាល់ធ្វើ​កិច្ចព្រមព្រៀង៕


អត្ថបទដែលទាក់ទង

ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
2026/05/27 09:01:55 pm        1
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
2026/05/27 08:37:32 pm        1
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
2026/05/27 08:26:35 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ

2026/05/27 09:28:56 pm
​ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
2026/05/27 09:15:56 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
2026/05/27 09:13:43 pm
​ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
2026/05/27 09:01:55 pm
​ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
2026/05/27 08:37:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/26 01:46:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/27 05:27:34 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/26 06:20:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am