រុស្ស៊ីគំរាមវាយប្រហារទីក្រុងគីវរបស់​អ៊ុយក្រែន​​បន្ថែមទៀត និងប្រាប់ជនបរទេសឱ្យចាកចេញ

2026/05/26 03:28:15 pm        100

រុស្ស៊ីបានគំរាមវាយប្រហារជាប្រព័ន្ធជាថ្មី​​ទៀត​ប្រឆាំងនឹងទីក្រុងគី​វ ប៉ុន្មានថ្ងៃបន្ទាប់ពីបានបើក​ការវាយប្រហារដ៏ធំបំផុតមួយរបស់ខ្លួនទៅលើរដ្ឋធានីរបស់​​អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារថ្មីនឹងកំណត់គោលដៅទៅលើ "មជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត និងប៉ុស្តិ៍បញ្ជាការ" រួមជាមួយនឹងរោងចក្រផលិតយានដ្រូន​ នៅក្នុងទីក្រុងនេះ។

ទីក្រុងមូស្គូបានអំពាវនាវឱ្យជនបរទេស និងអ្នកការទូតចាកចេញពីទីក្រុងគី​វ "ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" និងបានព្រមានពលរដ្ឋនៅឱ្យឆ្ងាយពីអគាររដ្ឋបាល និងយោធា។

អ៊ុយក្រែនបានស្ដីបន្ទោស​លើ​ការគំរាមកំហែងរបស់រុស្ស៊ី ហើយបានជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនសម្ពាធលើទីក្រុងមូស្គូ។​

សេចក្តីថ្លែងការណ៍របស់​រុស្ស៊ី​បានបន្តថា ជាមួយនឹងការព្រមានរបស់ខ្លួនចំពោះជនបរទេស ទីក្រុងមូស្គូ ទទួលស្គាល់ថា ការបាញ់ផ្លោងរបស់ខ្លួនមានគោលបំណងបំភិតបំភ័យដល់អង្គភាពការទូតបរទេស។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាន​និយាយ​ថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពី​យប់ថ្ងៃសៅរ៍ បានសម្លាប់មនុស្ស៤ នាក់ និងរបួសប្រហែល ១០០ នាក់នៅទីក្រុងគី​វ និងតំបន់ផ្សេងៗទៀត។

ទីក្រុង​មូស្គូ និយាយថា​​​​ការបាញ់​ផ្លោង​ និងការព្រមាន​​វាយប្រហារ​បន្ថែមទៀតនេះ ​ជាការឆ្លើយតបទៅ​នឹង​អ្វីដែល​​ខ្លួន​អះអាង​​ថា​ជាការសងសឹក​ចំពោះ​ការវាយប្រហារ​​​របស់​​អ៊ុយក្រែន​​​ទៅ​លើអន្តេវាសិកដ្ឋាននិស្សិតមួយ​កន្លែង​​ក្នុង​ទីប្រជុំជន​ Starobilsk ក្នុងតំបន់ Luhansk របស់អ៊ុយក្រែន​​គ្រប់គ្រងដោយរុស្ស៊ី ​​កាលពីថ្ងៃ​សុក្រ​​​ ​​ដែល​ក្រុមមន្ត្រីមន្ត្រី​រុស្ស៊ី ​និយាយថា​​មនុស្ស​២១​នាក់​​​បានស្លាប់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm