ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ

2022/04/20 09:31:43 am        627

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ គម្រោងនេះ ប្រើ​រយៈពេល​សាងសង់​ប្រមាណ​ជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា ឆ្នាំ២០២១។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News



ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី៖​

- សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផល ដែលបានកើត​ឡើង​ដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដែលជាសមិទ្ធផលជាទី​មោទកភាព​សម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងអ្នករស់នៅខាងក្រោមនៃដងទន្លេ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចធ្លាប់បានចូលរួម​សម្ពោធដាក់​ឱ្យប្រើប្រាស់​គម្រោង​ប្រភេទ​នេះ​ចំនួន៤ លើករួចមកហើយ រាប់ទាំងលើកនេះ ដែលដំណាក់​កាលនីមួយៗ​នៃ​ការ​សាងសង់ និងស្ថាបនាអស់ថវិកាច្រើនណាស់។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជធានីភ្នំពេញងាយនឹងលិចលង់ខ្លាំងណាស់ បើ​យើង​មិន​បាន​គិតគូរឱ្យបានដិតដល់ និងដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ ដែលនេះគឺ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បីវឌ្ឍនភាព នៃរាជធានីភ្នំពេញ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ញើសារថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជួយកម្ពុជាតាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ។ គម្រោងរបស់ជប៉ុន សុទ្ធតែជាគម្រោងដែលប្រជាពលរដ្ឋផ្តល់គុណតម្លៃខ្ពស់ទាំងភាពចាំបាច់ និងគុណភាព នៃការប្រើប្រាស់។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជធានីភ្នំពេញ​មានការ​រីក​ចម្រើន​ខ្លាំង​ណាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដែលទាមទាឱ្យយើង ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុង​នោះ​មាន​បញ្ហា​សំរាម កាកសំណល់ និងទឹកកខ្វក់ ដែលត្រូវបានដោះស្រាយជាដំណាក់កាលៗ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួយរបស់រដ្ឋភិបាលជប៉ុនផ្តល់ដល់កម្ពុជា គឺ​តាម​រយៈស្ថាន​ទូត​ជប៉ុននៅរាជធានីភ្នំពេញ ព្រមទាំងការផ្តល់ និងវាយតម្លៃដោយ ការ​សម្រេច​ចិត្ត​របស់​ជប៉ុន ក្នុងនោះមានអង្គការ«ចៃកា»ជាដើម។

- សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទកភាព នៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ជប៉ុន ដែលធ្វើឱ្យកម្ពុជាបានមើលឃើញពីវឌ្ឍនភាព និងកិច្ច​សហប្រតិបត្តិការ​យ៉ាងល្អ​ប្រសើរ​រវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជប៉ុន គឺជាភាគីដ៏សំខាន់ ដែលទទួលស្គាល់​កម្ពុជា​មុន​គេ ដែលរួមចំណែកក្នុងការទទួលបានឯករាជ្យរបស់កម្ពុជាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និង​តែងរួមចំណែកជាមួយកម្ពុជារហូតមក រួមទាំងការស្វែងរកសន្តិភាពសម្រាប់កម្ពុជាផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមកដល់កម្ពុជា ក្នុង​ពេល​កម្ពុជា​មានសន្ធិសញ្ញាសន្តិភាពទីក្រុងបារីស តែខ្មែរក្រហម​តែង​លប​វាយប្រ​ហារ​កង​កម្លាំង​ទាំង​នោះជារឿងៗ រហូតដល់មានសាកសពពួកគេតម្កល់នៅកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីគ្រាដែលកម្ពុជាជំពាក់លុយជប៉ុន រហូត​ដល់ជប៉ុន​លែង​ឱ្យ​ខ្ចីថែម​ទៀត។ ជំហររបស់ជប៉ុនពេលនោះ គឺប្រឹងប្រែងខ្លាំងណាស់ដើម្បីជួយកម្ពុជា ហើយ​ជប៉ុន​ក៏​បាន​ប្រើប្រាស់វិធីផ្សេងៗ ដើម្បីឱ្យកម្ពុជាអាចសងបំណុលជប៉ុនបាន និងទទួលបានកម្ចីឡើងវិញ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងចាស់ មិនមែនជារឿងងាយស្រួល ដូចការអភិវឌ្ឍទីក្រុងថ្មីនោះទេ ដែលទាមទារឱ្យយើងគិតគូរយ៉ាងខ្លាំង ដូចជា​នៅ​ខេត្តសៀមរាប​ជាដើម ដែលមុននឹងយើងធ្វើអ្វីមួយ ត្រូវគោរពបទដ្ឋានបច្ចេកទេស និងផ្នែកពាក់ព័ន្ធជាចាំបាច់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត អាណត្តិទី៥ ខាងមុខនេះ សម្តេចមិនបានចូលរួមក្នុងយុទ្ធនាការឃោសនាឡើយ សម្តេច​ទុកឱ្យបេក្ខជន មេឃុំ-សង្កាត់ ធ្វើសកម្មភាពដោយខ្លួនឯង តែសម្តេចគ្រាន់តែបញ្ជាក់ថា «បើបក្សប្រជាជនឈ្នះឆ្នោត បក្សណាក៏អាចរស់នៅជាមួយគណបក្សប្រជាជនបានដែរ»។

- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះដោយសេរី និងស្រេច​តែ​គណបក្ស​ខ្លួន​ស្រលាញ់ ប៉ុន្តែសូមកុំឲ្យមានហិង្សា ពេលដែលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់គ្រាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​បាន​កន្លង​ផុត​ថ្មីៗនេះ ដែលជាពេលវេលាដ៏សប្បាយរីករាយបំផុតរបស់ប្រជាពលរដ្ឋ បន្ទាប់ពីខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិ​រយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សភាពការណ៍ចូលឆ្នាំកាលពីឆ្នាំ២០២១ គឺ​ជា​ពេល​វេលា​ដ៏លំបាកបំផុត ដែលគ្រានោះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩មួយថ្ងៃៗរាប់រយនាក់ និងមាន​ករណីស្លាប់ជាច្រើននាក់ក្នុងមួយថ្ងៃៗ ដែលទាមទារ​ឱ្យ​យើង​ត្រូវ​គិត​គូរ​ដល់​សុខុមាលភាព​ប្រជាជនជា​ចំាបាច់។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច​មាន​បំណង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​លើ​ការពាក់ម៉ាស ក្រៅពីខេត្តចំនួន៤ ដែលបានសម្រេចរួចហើយ កាលពីមុន​បុណ្យ​ឆ្នាំថ្មី ប្រពៃណីជាតិ ជាខេត្តមិនមានកាតព្វកិច្ចពាក់ម៉ាស។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងមានខេត្ត ស្រុក ឬតំបន់ផ្សេងៗទៀត ក្រៅពី​ខេត្ត​ចំនួន​៤ ដែលបានសម្រេចរួចហើយ ជាខេត្តមិនមានកាតព្វកិច្ចពាក់ម៉ាស តែអ្វីៗ​នឹង​មាន​ការ​ពិភាក្សា​គ្នា​ជាមុននឹងសម្រេចជាលាយលាក់អក្សរនៅពេលក្រោយ។

- សម្តេចតេជោ ហ៊ុន សែន បានលើឡើងពីសារៈសំខាន់ នៃភាពស៊ាំសហគមន៍​ដោយការ​ចាក់​ស្រោច​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ មាន​ការ​ថយ​ចុះ​យ៉ា​ងខ្លាំង ដែលករណីឆ្លងមានកម្រិតតិចភាគរយបំផុត។

- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់ នៃសុខសន្តិភាព ដែលជាកត្តាចាប់ផ្តើម នៃ​ភាពភាពសុខសាន្តប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។ សម្តេចបញ្ជាក់ថា «កុំពេលមានពេលសង្គ្រាម ទើបស្រែកសន្តិភាព»។ យើងត្រូវតែរួមគ្នារក្សាសន្តិភាពនេះឱ្យបាន ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រែក្លាយស្ពានដែកឆ្លងសមុទ្រនៅខេត្តកោះកុង ទៅ​ជា​ស្ពាន​បេតុង ព្រោះស្ពានដែកបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរខ្លាំងណាស់ ពិសេស​ពេល​មាន​ភ្លៀងធ្លាក់ ដោយអ្នកទទួលបន្ទុកសាងសង់ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ។

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដល់តម្លៃប្រេងឥន្ធនៈ ដែលឡើងខ្ពស់នៅកម្ពុជា ដោយ​សម្តេច​បញ្ជាក់ថា ការឡើងថ្លៃនេះ គឺកើតមានទូទាំងពិភពលោក ដែលមូលហេតុ នៃការឡើងថ្លៃនេះ ម្នាក់ៗក៏សុទ្ធតែដឹងហើយដែរ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​កោតសរសើរ​ដល់​ភាពចាស់​ទុំ​របស់​ប្រជាពលរដ្ឋ​ក្នុង​បញ្ហា​អនាម័យ និងបោះចោលសំរាម ក្រៅពីវិធានការអាជ្ញាធរ និងក្រុមហ៊ុនប្រមូល-ដឹកជញ្ជូនសំរាម ដែល​ធ្វើ​ឱ្យសហគមន៍គ្មានសំរាម។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជំរុញឱ្យមាន«ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជា​គំនិត​ផ្តួចផ្តើម របស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងទេសចរណ៍ ដែលជាផ្នែកមួយ នៃ​និរន្តរភាព​ទេសចរណ៍នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា និងវិធានការការពារការបាញ់សម្លាប់សត្វព្រៃ និង​ហាមកាប់បំផ្លាញព្រៃឈើ ជីវចម្រុះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទកភាពចំពោះភាពស៊ាំសហគមន៍ ក្នុង​អំឡុង​ពេល​ប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កន្លងផុតថ្មីៗនេះ។ សម្តេច​បញ្ជាក់ថា មានវ៉ាក់សាំងជារឿងល្អមួយ ដែលអ្វីដែលសំខាន់ៗបំផុតនោះ គឺការ​ប្រើប្រាស់​វ៉ាក់សាំង​ឱ្យ​ចុះគោលដៅ និងមានប្រសិទ្ធភាព តាមរយៈយុទ្ធនាការ​ចាក់​ស្រោច​វ៉ាក់សាំង​តាម​របៀប​«ផ្ការីក» ដោយយើងសម្រុកចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាមុន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​បង្ហារ​ជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣ និងដូសទី៤) ដើម្បីពង្រឹង​ភាពស៊ាំ​សហគមន៍​ប្រឆាំង​នឹង​ការ​ឆ្លង​រីករាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំង ដោយសម្តេចដាក់គោលដៅតាមរោងចក្រ, អាជីវករ​លក់ដូរ និងអ្នកប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធជាដើម។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះករណីឆ្លងថ្មីជំងឺកូវីដ-១៩ មានចំនួន ២៧នាក់ ដែលកាលពីម្សិលម៉ិញ(ថ្ងៃទី១៩ ខែមេសា)មានចំនួនត្រឹមតែ ១៤នាក់ប៉ុណ្ណោះ ដោយសម្តេចបានបញ្ជាក់ថា ទោះជាករណីឆ្លងប្រចាំថ្ងៃ នៅថ្ងៃនេះ មានចំនួនកើនឡើងបន្តិចក្តី តែវាមិនស្ថិតក្នុងកម្រិតព្រួយបារម្ភឡើយ ធ្វើយ៉ាងម៉េចឱ្យតួលេខឆ្លងស្ថិតក្នុងកម្រិតមិនលើស ២ខ្ទង់ និងគ្មានករណីស្លាប់ថ្មី រាប់ថាជាភាពជោគជ័យមួយសម្រាប់កម្ពុជាហើយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ក្រៅពីខេត្តចំនួន៤ ដែល​ដកកាតព្វកិច្ចពាក់ម៉ាស នៅតែបន្តរក្សាការពាក់ម៉ាស រក្សាអនាម័យផ្ទាល់ខ្លួន និងគោរព​នូវវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

 

សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង១៤នាទី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm