អ៊ុយក្រែន៖ អភិបាលតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ីបានដណ្ដើមយកទីក្រុង Kreminna ក្នុងភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែនបានដកចេញពីទីក្រុងនេះ។

ទីក្រុង Kreminna ដែលមានប្រជាជនជាង ១៨,០០០នាក់មុនពេលមានសង្គ្រាមជាមួយរុស្ស៊ី ក្លាយជាទីក្រុងដំបូងដែលត្រូវបានបញ្ជាក់ថាត្រូវកងកម្លាំងរុស្ស៊ីដណ្ដើមបាន ចាប់តាំងពីពួកគេបានបើកការវាយប្រហារជាថ្មីនៅក្នុងតំបន់ Donbas ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ អភិបាលតំបន់ Luhansk លោក Serhiy Gaidai បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុង Kreminna បានស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ីហើយ។ ពួកគេបានចូលក្នុងទីក្រុងនេះ។ អ្នកការពាររបស់ពួកលោកត្រូវតែដកចេញ។ ពួកគេបានចូលកាន់កាប់ក្នុងទីតាំងថ្មីៗជាច្រើនកន្លែង និងបន្តវាយប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៊ី។
លោកពុំបាននិយាយថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទីក្រុង Kreminna នៅពេលណានោះទេ ប៉ុន្តែបាននិយាយថា ទាហានរបស់រុស្ស៊ីបានវាយប្រហារចេញពីគ្រប់ច្រកទាំងអស់។ អភិបាលតំបន់ Luhansk រូបនេះនិយាយដោយពុំបានបញ្ជាក់ឲ្យច្បាស់លាស់ទេថា តើអាចមានចំនួនអ្នកស្លាប់សរុបប៉ុន្មាននាក់ ដោយលើកឡើងថា គេមិនអាចគណនាចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនស៊ីវិលបានទេ។ យើងមានស្ថិតិផ្លូវការ មនុស្សប្រហែល ២០០នាក់បានស្លាប់ ប៉ុន្តែអ្នកស្លាប់ពិតប្រាកដអាចមានច្រើនជាងនេះទៀត៕
អត្ថបទ៖ សុខមាន