កោះតៃវ៉ាន់ តាមដានការល្បាត «ត្រៀមប្រយុទ្ធ» លើកទីពីររបស់ចិនក្នុងមួយសប្តាហ៍ និងបានបញ្ជូននាវា និងយន្តហោះទៅតាមដាន

2026/05/26 07:12:13 pm        60

កោះតៃវ៉ាន់ បានបញ្ជូននាវា និងយន្តហោះចម្បាំងទៅតាមដាន «ការល្បាតត្រៀមប្រយុទ្ធ» លើកទីពីររបស់ចិន ក្នុងរយៈពេលមួយសប្តាហ៍នៅជិតកោះនេះ ខណៈទីក្រុងតៃប៉ិ បានបង្កើនការការពាររបស់ខ្លួនលើសកម្មភាពរបស់ទីក្រុងប៉េកាំង។ ប្រទេសចិន បានដាក់សម្ពាធលើកោះតៃវ៉ាន់ ដោយបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញកោះនេះ ហើយទីក្រុងតៃប៉ិ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពបន្ថែមទៀតរបស់ចិន បន្ទាប់ពីប្រធានាធិបតី លោក ស៊ី ជីនពីង បានពិភាក្សាអំពីកោះតៃវ៉ាន់ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង ក្នុងខែនេះ។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាដែនដីរបស់ខ្លួន ហើយធ្វើប្រតិបត្តិការនាវានិងយន្តហោះចម្បាំងរបស់ខ្លួននៅជុំវិញកោះនោះស្ទើរតែរាល់ថ្ងៃ។ អាជ្ញាធរកោះតៃវ៉ាន់ បានច្រានចោលការអះអាងសិទ្ធដែនអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ កាលពីយប់ថ្ងៃច័ន្ទ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះចិនចំនួន ២១ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 និងយានដ្រូន កំពុងធ្វើប្រតិបត្តិការនៅជុំវិញកោះនេះ រួមជាមួយនាវាចម្បាំង កំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធ»។ ប្រទេសចិនបានអនុវត្ត «ការល្បាតត្រៀមខ្លួន» ស្រដៀងគ្នានេះកាលពីថ្ងៃអង្គារកន្លងទៅ មួយថ្ងៃមុនពេលមេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te រៀបចំខួបលើកទីពីរក្នុងការចូលកាន់តំណែង។ ប្រទេសចិនមិនពេញចិត្តជាមួយលោក Lai ដែលបានចាត់ទុកថាជា «អ្នកផ្តាច់ខ្លួន» ហើយបានបដិសេធមិនទទួលយកសំណើសុំការចរចាពីលោកជាច្រើនលើក។

កាលពីចុងសប្តាហ៍ កោះតៃវ៉ាន់បាននិយាយថា ឆ្មាំល្បាតឆ្នេររបស់ខ្លួនបានប្រឈមមុខជាមួយនាវាឆ្មាំល្បាតឆ្នេររបស់ចិនមួយគ្រឿងនៅជិតកោះ Pratas គ្រប់គ្រងដោយកោះតៃវ៉ាន់ មានទីតាំងយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm