ដែនដីប៉ាឡេស្ទីន បានចែករំលែករូបភាពដ៏ភ្ញាក់ផ្អើលបង្ហាញពីការបំផ្លិចបំផ្លាញដែលបានកើតឡើងនៅ សង្កាត់ Tal as-Sultan ភាគពាយ័ព្យទីក្រុងរ៉ាហ្វានៅភាគខាងត្បូងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន។

ទីក្រុងរ៉ាហ្វា បានក្លាយជាទីជម្រកសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលរត់ភៀសខ្លួនចេញពីសង្គ្រាមរបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សាក្នុងអំឡុងពេលខែដំបូងនៃសង្គ្រាម មុនពេលអ៊ីស្រាអែលបានធ្វើការឈ្លានពានតាមដីគោកនៅតំបន់ហ្កាហ្សានៅដើមខែឧសភា ឆ្នាំ២០២៤ ដែលបានបង្ខំឱ្យមនុស្សជាង ១លាននាក់រត់ភៀសខ្លួនចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក។

បន្ទាប់មក កងកម្លាំងអ៊ីស្រាអែល បានបំផ្លាញជាប្រព័ន្ធទីក្រុងរ៉ាហ្វាភាគច្រើន ដែលធ្វើឱ្យគ្រួសារប៉ាឡេស្ទីន មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបន្ទាប់ពីសង្គ្រាម។