រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ ចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

2026/05/26 08:01:07 pm        416

ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់មួយក្នុងការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ព្រោះ​​​​​​ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជ្រាប់ការយល់ដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់កុំឱ្យក្លាយជាជនរងគ្រោះ​​​​​​​​​​​។នេះបើតាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួ​​ញ​​​​ដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯ​​ក​​ឧ​​ត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ​​។​​នៅក្នុងសិក្ខាសាលា ឯ​​កឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា តួនាទីអ្នកសារព័​​​ត៌​​មាន​ទាំងវិទ្យុ ទូរទស្សន៍ និងអនឡាញ មានតួនាទី​សំខាន់ក្នុងបញ្រ្ជាប់ចំណេះដឹងអំពីហានិភ័យដែលកើតឡើងពីការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដែលមិនមានសុវត្ថិភាព។

 ឯកឧត្តមបានបន្តថា អំពើជួញដូរមនុស្ស ឬការធ្វើចំណាកស្រុកដោយខុសច្បាប់ និងScam online មិនត្រឹ​​មតែប៉ះពាល់ដល់ជនរងម្នាក់ៗនោះទេ តែវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរមនុស្ស សុវត្ថិភាពស​​​ង្គម​ ស​​ណ្ដាប់​​ធ្នាប់សាធារណៈ សេដ្ឋកិច្ច គ្រួសារ និងកិត្តិយសជាតិផងដែរ។​

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ​​ បានថ្លែងដែរថា បច្ចុប្បន្នបទល្មើសជួញដូរ​​មនុស្ស និ​​ងបទល្មើសដដៃទៀត មានភាពប្រទាក់ក្រឡាគ្នា កាន់តែស្មុគស្មាញ និងរីកសាយឆាប់រហ័ស អា​​ស្រ័យដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាមធ្យោបាយ។ យ៉ាងណាក៍ដើម្បីទប់ស្កាត់បទល្មើ​​​ស​​​ទាំងនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញទិសដៅសំខាន់ៗដូច​​ជា៖​បន្តពង្រឹងកិច្ចសហការទូលំទូលាយជាមួយបណ្តាក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការ​​​សង្គ​​ម​​ស៊ីវិល វិស័យឯកជន ដើម្បីបន្តអនុវត្តវិធានការបង្ការទប់ស្កាត់ ដែលឈានដល់ការផ្លាស់ប្តូរឥរិយាបថសង្គម ប្រ​​ឆាំងកា​​រជួញដូរមនុស្ស និងបន្តអនុវត្តយុទ្ធសាស្រ្តទាំង៤រួមមាន៖បង្ការទប់ស្កាត់ អនុវត្តច្បា​​ប់ កា​​រពារជនរងគ្រោះ និងច្បាប់គោលនយោបាយ។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញ និងបង្ក្រាបករណីជួញដូរមនុ​​​ស្ស​​​បានសរុប ២៧២ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៩៨ករណី កើន ៧៤ករណី) ស្មើនឹង ៣​​៧,​​៣​​៧%​​​ ចែកចេញជា៖ករណីអំពើជួញដូរម​​នុស្ស​​ និងករណីអំពើធ្វើអាជីវកម្មផ្លូវភេទ។អត្ថបទ៖ទូច សោ​​ភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm