ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​

2026/05/26 09:26:19 pm        1.1 K

សហគ្រាសធុនតូច និងមធ្យម (SME) បាន​ដើរតួនាទីយ៉ាងសំខាន់ចូលរួមដាស់​ស្មារតី​ឱ្យ​ប្រ​ជា​ពលរដ្ឋ​ប្រើប្រា​ស់ផលិតផលក្នុងស្រុក តាមរយៈយុទ្ធនាការប្រើប្រាស់ទំនិញ​ក្នុងស្រុក​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល។ ​ដោយស្មារតីសាមគ្គីពីប្រជាពលរដ្ឋ បាន​ងាកមកប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​នាំ​ឱ្យ​​កា​រផលិតទំនិញក្នុងស្រុក​របស់សហគ្រាស​មួយបានកើនឡើង៣ដង ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​​ដែ​លកំពុងតែហក់ឡើង បន្ទាប់ពីប្រជាពលធ្វើពហិការទំនិញនាំចូល​ពីប្រទេស​ថៃ។

លោកស្រី ហុក ស្រីហួរ អគ្គនាយិកា សហគ្រាស PPF Yummy, Khmer Food Manufacturer បាន​ប្រាប់ BTV ថា សហគ្រាសរបស់លោក​ស្រី មានផលិតផលជាច្រើនប្រភេទ ដូចជា បុកត្រីឆ្អើ, កា​ពិឆាបាត់ដំបង, ប្រហុកអង្រ្កង, ប្រហុកឦសាន, ប្រហុកអប់ក្រូចឆ្មា,​ និងប្រហុកខ្ទិះ​ ហើយមាន ផលិត​ផលប្រភេទ ទឹកឆាអំពិលទុំ, ទឹកប្រហុក, និងទឹកជ្រលក់ជូរអែម​ ព្រមទាំង​ គ្រឿងសម្លរកកូ, ឆាគ្រឿង​, សម្លរការី, ម្ជូរគ្រឿង​, ម្ជួរស្លឹកថ្នឹង, ម្ជូរសណ្តាន់, អាម៉ុក​ និងប្រហុកខ្មែរ​។ ផលិត​ផល​ទាំង​អស់​នេះបាន​​ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក ៩៥% ផលិត ដោយ​ប្រជាកសិករ នៅតាមមូលដ្ឋាន។

លោក​ស្រី ហុក ស្រីហួរ បានបញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋខ្មែរបានងាកមក​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ ជាពិសេស យុវជនការគាំទ្រផលិតផលជាតិកាន់តែច្រើន​ គឺជាការ​ជំរុញ​ដល់ក​ម្លាំង​សេដ្ឋកិច្ច​ជាតិ​ ហើយក៏នឹងជួយកាត់បន្ថយការនាំចូលទំនិញពីខាងក្រៅ និងបង្កើតការងារ និងទី​ផ្សារ​កាន់​ល្អប្រសើរឡើង។

លោកស្រីថា បន្ទាប់ពីប្រជាពលរដ្ឋធ្វើពហិការទំនិញថៃ គឺមានសន្ទុះខ្លាំងក្លា​នូវការគាំទ្រ​នូវ​ផលិត​ផល​ខ្មែរ ​ដែលនាំឱ្យ​សហគ្រាសរបស់លោកស្រីបានបង្កើនការផលិត៣ដង បើធៀបនឹងមុនការធ្វើ​ពហិការ​។ ការកើនឡើងនេះគឺ ដោយសារមា​ន​ការ​ជួយ​ជ្រោម​ជ្រែង​មិន​អាច​ខ្វះ​បាន​ពី​រាជ​រដ្ឋាភិបាល​ និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធនានា ក្នុងជួយជំរុញ​ការ​ផលិត​ឱ្យ​ស្រប​តាម​ស្តង់​ដារ​អនាម័យ និងសុវត្ថិភាពចំណីអាហារ​។

សហគ្រាសនេះ​ ទទួលបាន​វិញ្ញាបនបត្របញ្ជាក់ចំណីអាហារ HACCP និង GMP ដែលធានា​គុណ​ភាព​ខ្ពស់​​ ព្រមទាំង ទទួលបានវិញ្ញាបនបត្រ FDA សម្រាប់ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក ផង​ដែរ​។

ដោយ​មានសន្ទុះគាំទ្រពីប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស សព្វថ្ងៃសហគ្រាស​កំពុង​មមា​ញឹក​ខ្លាំង​ក្នុង​ការផលិតដោយយកចិត្តទុកដាក់ផ្តោតជាចម្បងលើគុណភាព និងសុវត្ថិភាព​សម្រាប់​អ្នក​ទទួល​ទាន​។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាស PPF Yummy បាននាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក, នូវែលសេឡង់, អូស្ត្រាលី, កូរ៉េខាងត្បូង និង​ជប៉ុន។ ដោយឡែក ទីផ្សារ​ក្នុង​ស្រុក​វិញ គឺមានលក់ទៅតាមផ្សារទំនើបនានា​ជាង ២៥០កន្លែងរាជធានីភ្នំពេញ​៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm