ស្រួ​ង ភា​វី រីករាយ​បាន​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី និង​ការប្រកួត​មិត្តភាព​មួយ​នៅ​កម្ពុជា​

2022/04/20 05:59:16 pm        509

​ស្នូកឃ័រ​៖ កីឡាការិនី​ប៊ីយ៉ា​ស្នូកឃ័រ​កា​រ៉ុ​ម​ដ៏​ឆ្នើម​របស់​កម្ពុជា ស្រួ​ង ភា​វី បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ជាខ្លាំង ក្រោយ​បាន​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដោយផ្ទាល់​នៅ​ស្រុកកំណើតបន្ទាប់ពី​ខ្លួន​ខក​ខាន​អស់​ជិត ១០​ឆ្នាំ។ មិនតែប៉ុណ្ណោះ លោកស្រី​ក៏​រីករាយចំពោះ​ការរៀបចំ​ការប្រកួត​កីឡា​ប៊ីយ៉ា​ស្នូកឃ័រ​កា​រ៉ុ​ម​មិត្តភាព​មួយ ដោយ​អញ្ជើញ​លោកស្រី​ចូលរួមដើម្បី​អបអរសាទរ​ដំណើរ​មកកាន់​មាតុភូមិ​នេះ​ផងដែរ។​

​ការលើកឡើង​នេះបន្ទាប់ពី​លោកស្រី ស្រួ​ង ភា​វី បាន​ចូលរួម​ការប្រកួត​មិត្តភាពនៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខកាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២ ដែល​រៀបចំ​ដោយ​ប្រជាជន​កូរ៉េ​នៅ​កម្ពុជា និង​មានការ​ចូលរួម​ប្រកួត​ជាច្រើន ខណៈ​អ្នកឈ្នះ​ក្រោយ​គេនឹងត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងន័យ​រឹតចំណង​មិត្តភាព​ជាមួយ​កីឡាការិនី​ឆ្នើម ស្រួ​ង ភា​វី។​ ​កីឡាការិនី​មាន​ដើមកំណើត​ពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះបន្ដថា ខ្លួន​សប្បាយចិត្តដែល​បាន​មកលេង​ស្រុកកំណើតក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី និង​ទទួលបាន​ការអញ្ជើញ​ចូលរួម​ប្រកួត​មិត្តភាព​នេះ។ លោកស្រី​បានបង្ហាញ​មោទកភាពចំពោះ​ខ្លួនឯងដែល​ត្រូវបាន​ផ្ដល់​តម្លៃ និង​ការគោរព​ស្រលាញ់​ពី​សំណាក់​ប្រជាជន​កូរ៉េ ក៏ដូចជា​ប្រជាជន​កម្ពុជា មិន​ថាលោកស្រី​រស់នៅ​ប្រទេស​កូរ៉េ ឬ​ធ្វើដំណើរ​មក​កម្ពុជា​នោះទេ។ លើសពីនេះតាមរយៈ​ការប្រកួត​មិត្តភាព​នេះលោកស្រី​ក៏​រំពឹងថា នឹង​ជំរុញ​វិស័យ​កីឡា​ប៊ីយ៉ា​ស្នូកឃ័រ​កា​រ៉ុ​ម​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ​នា​ថ្ងៃ​អនាគត​ផងដែរ។

​សូមបញ្ជាក់ថា ស្រួ​ង ភា​វី បាន​ទៅ​រស់នៅ​កូរ៉េ​ជាមួយ​ស្វាមី​ជាង ១០​ឆ្នាំ​មកហើយ។ ដោយសារ​អាជីព​កីឡា​មួយ​នេះបានធ្វើ​ឲ្យ​លោកស្រី​មានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​ជាខ្លាំង​នៅ​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជាក៏ដូចជា​លើ​ពិភពលោក បន្ទាប់ពី​លោកស្រី​ដណ្ដើមបាន​ជ័យលាភី​ជាច្រើនក្នុង​ការប្រកួត​ថ្នាក់ជាតិ​នៅ​កូរ៉េ និង​ការប្រកួត​អន្ដរជាតិ​ធំៗ​ផ្សេងទៀតតំណាង​ប្រទេស​កម្ពុជា។ មិនតែប៉ុណ្ណោះបច្ចុប្បន្ន​លោកស្រី​ក៏បាន​បើក​ក្លិប​កីឡា​ស្នូកឃ័រ​កា​រ៉ុ​ម​ដ៏​ធំ​មួយ នៅ​ប្រទេស​កូរ៉េ​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        387
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        474

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm