អាជ្ញាធរ និងពលរដ្ឋខេត្តកំពត អរគុណ​ចំពោះការ​លះបង់​កម្លាំង​កាយ​ចិត្ត​របស់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី

2026/05/26 02:46:23 pm        252

អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពត បានគោរពថ្លែង​អំណរគុណ​ចំពោះ​ការ​លះបង់កម្លាំងកាយចិត្តរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុង​ការ​ចុះ​ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅថ្ងៃនេះ ឯកឧត្តម លេង ផាលី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាន​ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយ​សហការ​ជាមួយ​រដ្ឋ​បាល​ស្រុក​ដង​ទង់ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរ ស្រុក ឃុំ ដែលពាក់ព័ន្ធ ចុះមកសួរ​សុខ​ទុក្ខ​តាម​ខ្នង​ផ្ទះ និងតាមដានសុខភាពបងប្អូនប្រជាពលរដ្ឋដែលបានវះកាត់ កាលពីថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត កន្លង​មក របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ។

នាឱកាសនេះឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំពាក្យផ្តាំផ្ញើសួសុខទុក្ខ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពត ជាពិសេសយើងនាំគ្នារួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នានោះដែរ ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកដងទង់ លោក សូ សុខុម និងអាជ្ញាធរឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពិតជាពេញចិត្ត ពេញថ្លើមជាមួយនិងការចុះពិនិត្យ ព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី យ៉ាងខ្លាំង។ ហើយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ ប្រជាពលរដ្ឋ បានអញ្ជើញមកទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ មានចំនួនសរុប៧២៣៦នាក់ ស្រី៤៩៩២នាក់ (លើសផែនការគ្រោងទុកចំនួន ២ដង)។

ជាចុងក្រោយឯកឧត្តម លេង ផាលី បានបញ្ជាក់ថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ ដើម្បីរំដោះជំនន់ទឹកភ្លៀង
2026/06/10 02:40:34 pm        1
សម្តេចតេជោ ហ៊ុន សែន បន្តណែនាំអាជ្ញាធរខេត្តសៀមរាប និងឧត្តរមានជ័យ យកចិត្តទុកដាក់ជាពិសេសគ្រួសារយុទ្ធជនពលីនៅសមរភូមិ និងគ្រួសារអតីតយុទ្ធជន
2026/06/10 02:30:04 pm        1
សមត្ថកិច្ចចុះបង្ក្រាបទីតាំងចំនួនបីនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្សជាង២០០នាក់
2026/06/10 02:04:30 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ករណីអាជ្ញាកណ្ដាលសូម៉ាលី Omar Artan បង្ហាញថា FIFA កំពុងបាត់បង់ការគ្រប់គ្រងលើ World Cup របស់ខ្លួន?

2026/06/10 03:28:17 pm
​សិស្សនិងនិស្សិតប៉ាឡេស្ទីនជាង ២០.០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមអ៊ីស្រាអែលលើតំបន់ ហ្កាហ្សា
2026/06/10 03:26:13 pm
​លោក BELOUSOV ៖ រុស្ស៊ីទទូចឲ្យសហរដ្ឋអាមេរិកដកអាវុធនុយក្លេអ៊ែរចេញពីអឺរ៉ុប
2026/06/10 03:22:01 pm
​ក្រុមបាតុករបានដុតបំផ្លាញរថយន្ត បន្ទាប់ពីមានការវាយប្រហារដោយកាំបិតបង្កឲ្យមនុស្សរងរបួសនៅ អៀរឡង់
2026/06/10 03:19:34 pm
​រដ្ឋមន្ត្រីថាមពលអាមេរិកនិយាយថា ការនាំចេញប្រេងតាមច្រកសមុទ្រហ័រមូស និងឈូងសមុទ្រនឹងបន្តកើនឡើង
2026/06/10 03:15:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am