អាមេរិក​ និង​លោក​ខាង​លិច​ប្ដេជ្ញា​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន ស្រប​ពេល​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​ជាថ្មី​

2022/04/20 06:05:39 pm        2.7 K

​សហរដ្ឋអាមេរិក៖ មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា យន្តហោះ​ដឹក​អាវុធ​ចំនួន​ ៧​គ្រឿង​របស់​សហរដ្ឋអាមេរិក​ទៅ​អ៊ុយ​ក្រែ​ននឹង​ធ្វើ​ដំណើរ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ពេល ​២៤​ម៉ោង​ទៀត ខណៈ​បណ្ដា​មេដឹកនាំ​លោក​ខាង​លិច​មួយ​ចំនួនបាន​ប្ដេជ្ញា​គាំទ្រ​ផ្នែក​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន ​ដើម្បី​ទប់ទល់​ការ​វាយ​លុក​របស់​រុស្ស៊ី​ក្នុង​ភាគ​ខាងកើត​។

​គ្រឿង​សព្វាវុធ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ទិញ​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៨០០លាន​ដុល្លារ​អាមេរិក​ដែល​រដ្ឋបាល​របស់​លោក Biden បាន​អនុម័ត​កាលពី​សប្ដាហ៍​មុនដែល​រួម​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ គ្រាប់កាំភ្លើង​ធំ រថពាសដែក និង​ឧទ្ធម្ភាគចក្រ​។ រដ្ឋធានី Kyiv បាន​អំពាវនាវ​រក​អាវុធ និង​ការ​គាំទ្រ​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ដំណាក់កាល​ទី​២ ​របស់​ក្រុង Moscow ក្នុង​ភាគ​ខាង​កើត​តំបន់ Donbas ជាទី​ដែល​កងកម្លាំង​រុស្ស៊ី​កំពុង​ប្រមូលផ្ដុំ​ បន្ទាប់ពី​ការ​ដក​កម្លាំង​របស់​ពួកគេ​ចេញពី​តំបន់​ជាយ​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​ទទួល​យន្តហោះ​បន្ថែម​ទៀត ព្រមទាំង​គ្រឿងបន្លាស់​សម្រាប់​ជួសជុល​យន្តហោះ​ដែល​រង​ការខូចខាត ​ដើម្បី​អាច​ហោះហើរ​ឡើង​វិញ​។​ សេត​វិមាន​និយាយ​ថា ​ឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​កាន់​តែ​ខ្លាំង​ក្លា ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​បណ្ដា​មេដឹកនាំ​លោក​ខាង​លិច​កាលពី​ថ្ងៃ​អង្គារ​បាន​ពិភាក្សា​ពី​ការ​បង្កើន​ជំនួយ​យោធា សេដ្ឋកិច្ច និង​គាំទ្រ​មនុស្សធម៌​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​មធ្យោបាយ​បញ្ឈប់​សកម្មភាព​កងទ័ព​របស់​ទីក្រុង Moscow៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm