នាយកប្រតិបត្តិ Starbucks នៅ​កូរ៉េខាង​ត្បូង​ សូម​អភ័យ​ទោស​ ខណៈយុទ្ធនាការ «Tank Day» ប៉ះពាល់ចំណូល

2026/05/26 11:43:17 pm        38

នាយកប្រតិបត្តិជាន់ខ្ពស់​ បានចេញមក​សូម​អភ័យទោសជាសាធារណៈ និងព្រមានអំពីការធ្លាក់ចុះប្រាក់ចំណូល «យ៉ាងខ្លាំង​» បន្ទាប់ពី Starbucks នៅ​កូរ៉េខាង​ត្បូង ត្រូវបានរង​ប៉ះពាល់​ដោយសារយុទ្ធនាការធ្វើពហិការ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ផ្សព្វផ្សាយ​មិន​សមរម្យ​ ដើម្បីលក់កែវ​​​ ដោយ​ពាណិជ្ជកម្ម​នោះ​បានពាក់ព័ន្ធ​ទៅដល់​ហេតុការណ៍​សម្លាប់រង្គាលដ៏រសើបខ្លាំង នៅទសវត្សរ៍ឆ្នាំ១៩៨០​។

ប្រធានក្រុមហ៊ុន Shinsegae Group លោក Chung Yong-jin បានឱនក្បាលគោរព​ ៣ដង អំឡុង​សន្និសីទសារព័ត៌មានមួយ នា​ព្រឹក​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ ខណៈដែលលោកបានសម្តែងការសោកស្តាយ ចំពោះយុទ្ធនាការ «Tank Day» (ទិវារថក្រោះ) របស់ Starbucks នៅ​កូរ៉េខាងត្បូង​ ដែលផ្តល់ជូនការបញ្ចុះតម្លៃ សម្រាប់​ការ​ទិញ​កែវស៊េរី​​ «រថក្រោះ» របស់ក្រុមហ៊ុន។

លោក Chung បាននិយាយ​ថា៖ «ខ្ញុំសូមអភ័យទោសដោយស្មោះអស់ពីចិត្ត​ និងសុំឲ្យ​មាន​ការអភ័យទោសពីអ្នក និងចំពោះអ្នកទាំងអស់ដែលបានរងប៉ះពាល់ផ្លូវ​ចិត្ត​។ ខ្ញុំដឹង​​ច្បាស់​ថា ដោយសារ​យុទ្ធនាការទីផ្សារមិនសមរម្យនេះ មនុស្សជាច្រើនបានរង​ការឈឺចាប់ និងមាន​កំហឹងយ៉ាងខ្លាំង។ ការទទួលខុសត្រូវទាំងអស់ គឺស្ថិត​លើ​ខ្ញុំ​»។

គួរបញ្ជាក់ថា ការចាប់ផ្តើមការផ្សព្វផ្សាយ កាលពីសប្តាហ៍មុន គឺធ្វើ​ឡើង​ស្របគ្នានឹងខួបនៃការបះបោរ នៅទីក្រុង Gwangju ​ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ នៅពេលដែលរបបយោធាកូរ៉េខាងត្បូង បានដាក់ពង្រាយទាហានក្នុងរថក្រោះ ដើម្បីបង្ក្រាបការតវ៉ាមួយ នៅទីក្រុងភាគខាងត្បូងមួយ​នេះ​ ដែលបានសម្លាប់មនុស្សរាប់រយនាក់។

ប្រតិកម្មកើតឡើង​យ៉ាង​រហ័ស។ នាយកប្រតិបត្តិក្នុងស្រុករបស់ក្រុមហ៊ុនត្រូវបានបណ្តេញចេញ ហើយ Starbucks មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ដោយចាត់ទុក​យុទ្ធនាការនេះថា «មិនអាចទទួលយកបាន»។ ប៉ុន្តែការឆ្លើយតបនេះ​មិនទទួល​បាន​ជោគជ័យឡើយ​ ក្នុងការបំបាត់កំហឹងរបស់​សាធារណជន ហើយគណបក្សកំពុងកាន់អំណាច គឺគណបក្ស​ប្រជាធិបតេយ្យ (Democratic Party) ដែលថ្នាក់ដឹកនាំរួមមានអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិស្សិតជាច្រើននាក់ បានអំពាវនាវឲ្យ​ធ្វើពហិការ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm