លោក Robert Malley អតីតប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន Al Jazeera ថា វាពុំមានបញ្ហានោះទេថាលោក Trump ដាក់សម្ពាធប៉ុណ្ណាទៅលើទីក្រុងតេអេរ៉ង់ ទីក្រុងតេអេរ៉ង់នឹងមិនបោះបង់ចោលអ្វីដែលខ្លួនចាត់ទុកថាជា «សិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនឡើយ»។
លោក Malley និយាយថា «អ៊ីរ៉ង់មិនចង់ឲ្យគេបោកបញ្ឆោតម្តងទៀតទេ ហើយពួកគេមានភាពថ្លៃថ្នូរ និងគំនិតនៃតម្លៃផ្ទាល់ខ្លួន»។ នោះគឺជា «អ្វីដែលអ្នកមិនអាចបំផ្លាញបាន» ទោះបីជាមានសម្ពាធសេដ្ឋកិច្ច ឬយោធាយ៉ាងខ្លាំងយ៉ាងណាក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់កំពុងត្រូវបានចរចាក្នុងប្រទេសកាតា ទោះបីជាមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែ Bandar Abbas ភាគខាងត្បូងរបស់អ៊ីរ៉ង់ ក៏ដោយ។
លោក Rubio បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Jaipur ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌាថា «ការចរចាមួយចំនួនកំពុងដំណើរការនៅក្នុងប្រទេសកាតានៅពេលនេះ ដូច្នេះយើងនឹងរង់ចាំមើលថាតើយើងអាចសម្រេចបានវឌ្ឍនភាព ឬយ៉ាងណា»។
លោក Rubio ក៏បាននិយាយផងដែរថា វាជារឿងសំខាន់ដែលច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ។

