បាល់ទាត់៖ អ្នកគាំទ្រក្រុមហង្សក្រហម Liverpool និង Manchester United បានក្រោកឈរទះដៃនៅនាទីទី៧ ដើម្បីជាការចូលរួមរំលែកទុក្ខខ្សែប្រយុទ្ធ Manchester United, Cristiano Ronaldo ដែលបានបាត់បង់កូនប្រុសពេលភរិយាសម្រាលកាលពីយប់ថ្ងៃចន្ទ។

អ្នកគាំទ្រ Liverpool បានក្រោយឈរច្រៀងបទ You’ll never Walk Alone នៅនាទីទី៧ និងកាន់អាវលេខ៧ របស់ Ronaldo ផងដែរ។ Cristiano Ronaldo មិនមានវត្តមានឡើយក្នុងជំនួបដែល Liverpool យកឈ្នះ Manchester United ៤-០។ កីឡាករវ័យ ៣៧ឆ្នាំរូបនេះជាមួយនឹងគូជីវិត Georgina Rodriguez រំពឹងថានឹងបានកូនភ្លោះស្រីប្រុស តែជាអកុសលកូនប្រុសបានបាត់បង់ជីវិតពេលសម្រាល តែកូនស្រី និងម្តាយមានសុវត្ថិភាព។ Luis Diaz, Sadio Mane រកបានម្នាក់មួយគ្រាប់ ខណៈខ្សែប្រយុទ្ធអេស៊ីប Mohamed Salah រកបានពីរគ្រាប់ម្នាក់ឯង៕ អត្ថបទ៖នាង សុភាវុធ
