ទីភ្នាក់ងាររដ្ឋាភិបាល បានដាក់ប្រទេសថៃឲ្យស្ថិតនៅក្រោមការប្រុងប្រយ័ត្នបរិស្ថានខ្ពស់បំផុត ដោយព្រមានថា បាតុភូត «Super El Nino» (មហាអែលនីញ៉ូ) ដ៏ខ្លាំងក្លាមួយ នឹងបង្កឲ្យមានរលកកម្ដៅក្ដៅខ្លាំងបំផុតលើសពី ៤៥អង្សាសេ រួមជាមួយនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
អាជ្ញាធរឧតុនិយម និងគ្រប់គ្រងទឹក បានចេញសេចក្តីប្រកាស កាលពីថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) ដោយបញ្ជាក់ថា ប្រទេសនេះកំពុងចូលទៅក្នុងរយៈពេលរាំងស្ងួតដែលមិនធ្លាប់មានពីមុន។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងរំខានដល់វិស័យកសិកម្ម ធ្វើឲ្យបណ្តាញថាមពលជាតិលំបាក និងបង្កឲ្យមានគ្រោះថ្នាក់សុខភាពសាធារណៈធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
វិបត្តិនេះត្រូវបានជំរុញដោយបាតុភូត Super El Nino (មហាអែលនីញ៉ូ) ការកើនឡើងមិនធម្មតា និងយ៉ាងខ្លាំងនៃសីតុណ្ហភាពផ្ទៃសមុទ្រ នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល និងភាគខាងកើត ដែលនាំឲ្យគំរូអាកាសធាតុសកលប្រែប្រួល។
នេះធ្វើឲ្យមានការពន្យល់បកស្រាយថា ប្រទេសថៃទំនងជានឹងជួបប្រទះនឹងការមានភ្លៀងធ្លាក់តិច និងស្ថានភាពរាំងស្ងួត ក្នុងរយៈពេលយូរ។ ជាមួយគ្នានេះ សីតុណ្ហភាព ត្រូវបានគេព្យាករថា នឹងកើនឡើងយ៉ាងខ្លាំង ដោយភាពមិនប្រក្រតីខ្ពស់បំផុតឡើងដល់ចន្លោះជាប់លាប់ពី ៤២អង្សាសេ និង ៤៥អង្សាសេ នៅទូទាំងវាលទំនាបកណ្តាល និងភាគខាងជើង។
ជាងនេះទៀត ស្ថានភាពដីបែកក្រហែងខ្លាំងបានបង្កើនហានិភ័យនាំឲ្យមានចំហេះព្រៃដោយឯកឯង ដែលធ្វើឲ្យវិបត្តិតាមរដូវកាលដែលមានស្រាប់របស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរឡើង ដោយបង្កើនគ្រោះថ្នាក់នៃការបំពុលខ្យល់ដែលមានកម្រិតភាគល្អិតនិចល PM2.5 ខ្ពស់៕

