នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលផ្សាយដោយទូរទស្សន៍រដ្ឋ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសក្នុងតំបន់ នឹងលែងធ្វើជាខែលសម្រាប់មូលដ្ឋានយោធាអាមេរិកទៀតហើយ។

លោក Mojtaba Khamenei ដែលមិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែមីនា បានថ្លែងនៅក្នុងសារមួយដែលប្រារព្ធពិធីបុណ្យ Eid Al-Adha ថា៖ «អ្វីដែលប្រាកដក្នុងរឿងនេះ គឺថា ពេលវេលា នឹងមិនវិលថយក្រោយទេ ហើយប្រជាជាតិ និងទឹកដីនៃតំបន់នេះ នឹងលែងបម្រើជាខែលសម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ»។
លោកបាននិយាយថា ដោយសារតែលែងមានទីជម្រកសុវត្ថិភាពនៅក្នុងតំបន់សម្រាប់ការឈ្លានពាន និងការបង្កើតមូលដ្ឋានទ័ពទៀតហើយ សហរដ្ឋអាមេរិក កំពុងតែរើទៅឆ្ងាយកាន់តែឆ្ងាយពីទីតាំងចាស់របស់ខ្លួនជារៀងរាល់ថ្ងៃ»។
ការអត្ថាធិប្បាយនេះ បានកើតឡើង នៅពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបន្តការផ្លាស់ប្តូរទស្សនៈដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ និងរីករាលដាលពាសពេញតំបន់នេះ៕
