មន្ត្រីសុខាភិបាលហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងរបួសជាច្រើននាក់ទៀត នៅថ្ងៃអង្គារនេះ ដែលជាអំពើហិង្សាចុងក្រោយបំផុតដែលបានបំផ្លាញទឹកដីនេះ ទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ។

ទីភ្នាក់ងារការពារជនស៊ីវិល ដែលដំណើរការជាសេវាជួយសង្គ្រោះក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស បាននិយាយថា៖«អ្នកស្លាប់ទាំង ៥នាក់នោះ និងអ្នករបួសជាច្រើននាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើពលរដ្ឋមួយក្រុមនៅក្នុងជំរំជនភៀសខ្លួន Al-Maghazi ដែលស្ថិតនៅភាគខាងកើតតំបន់ហ្កាហ្សា។
មន្ទីរពេទ្យសុខភាពសាធារណៈ Al-Aqsa និងប្រភពសន្តិសុខប៉ាឡេស្ទីន បានបញ្ជាក់ពីហេតុការណ៍នេះ និងចំនួនអ្នកស្លាប់ និងរបួស៕
