អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់អាមេរិក និងបង្ខំឲ្យ​យន្តហោះចេញ​ពីដែនអាកាស

2026/05/27 01:03:49 am        80

កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យ​ដឹងនៅ​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន​ MQ-9 របស់សហរដ្ឋអាមេរិក ហើយអះអាងថា យានដ្រូន​ RQ-4 និងយន្តហោះចម្បាំង F-35 ក៏បានចូលផងង​ដែរ​ក្នុងដែនអាកាសរបស់​ប្រទេស​អ៊ីរ៉ង់ មុនពេលដក​ថយទៅ​វិញ​។

នៅ​សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA របស់រដ្ឋអ៊ីរ៉ង់ IRGC បាន​ឲ្យ​ដឹងថា យន្តហោះនេះបានចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់ លើតំបន់ឈូងសមុទ្រ។ កងកម្លាំងនេះក៏បានបញ្ជាក់​ផងដែរ​ថា ខ្លួនរក្សាសិទ្ធិ «ឆ្លើយតបទៅនឹងការរំលោភបំពានបទឈប់បាញ់ណាមួយ ដោយកងទ័ពឈ្លានពានអាមេរិក»។

 នៅ​ព្រឹកថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា យន្តហោះរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារនាវាអ៊ីរ៉ង់នៅភាគខាងត្បូងកោះ Larak ជិតច្រកសមុទ្រ Hormuz ដោយបានបណ្ដាល​ឲ្យមាន​ការស្លាប់ ​ដែលខ្លួនពិពណ៌នាថា ជា «ជនជាតិអ៊ីរ៉ង់ជាច្រើននាក់»។ យ៉ាងណាក្ដី ការអះអាងទាំងនេះមិនអាចផ្ទៀងផ្ទាត់បាន​ដោយឯករាជ្យបានឡើយ​។

គួរបញ្ជាក់ថា សភាព​ការណ៍វិវត្តន៍​នេះកើតឡើងចំពេលមានកិច្ចប្រឹងប្រែងសម្របសម្រួលដឹកនាំដោយប៉ាគីស្ថាន ក្នុង​គោលបំណងបញ្ចប់ជម្លោះដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាល​ពី​ថ្ងៃទី២៨​ ខែកុម្ភៈ និងដែល​ត្រូវបានតាម​មក​ដោយការសងសឹករបស់អ៊ីរ៉ង់។ បទឈប់បាញ់មួយ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ហើយក្រោយមកត្រូវបានបន្តដោយគ្មានកំណត់ដោយប្រធានាធិបតីអាមេរិក លោក​ Donald Trump៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm