គ.ជ.ប បានបញ្ចប់ការចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់

2022/04/20 01:34:52 pm        978

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ឲ្យដឹងថា គ.ជ.ប បានបញ្ចប់ការចាប់ឆ្នោតកំណត់លេខរៀងរបស់គណបក្សបក្សនយោបាយ សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។

ថ្លែងប្រាប់BTV News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ​បន្ទាប់ពីដំណើរការឈរឈ្មោះបេក្ខជន និង​ចុះបញ្ជី​បេក្ខជនគណបក្សនយោបាយបានបិទបញ្ចប់ គ.ជ.ប បានដំណើរចាប់ឆ្នោតកំណត់លេខរៀង​របស់គណបក្សនយោបាយតាមបណ្តាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត​នៅទូទាំង​ប្រទេស​។

ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ការចាប់ឆ្នោតកំណត់លេខរៀង​គណបក្សនយោបាយ​បាន​បញ្ចប់​រួចរាល់ ដោយ​មាន​ការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន​ គណបក្សនយោបាយ ​អាជ្ញាធរមូលដ្ឋាន និង​តំណាងប្រជាពលរដ្ឋជាព្រះសង្ឃជាដើម។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ ក្នុង​គោលបំណង​បង្កលក្ខណៈងាយស្រួលដល់ការឃោសនា​បោះឆ្នោត និងផ្តល់ការ​ចំណាំ​លេខរៀង​ជូនប្រជាពលរដ្ឋដែលនឹងចូលរួមការបោះឆ្នោតតាមការិយាល័យរៀបចំការបោះឆ្នោតក្នុងឃុំ-សង្កាត់នីមួយៗ។

ឯកឧត្តម ហង្ស ពុទ្ធា សង្កត់ធ្ងន់ថា​ ការចាប់ឆ្នោតកំណត់លេខរៀង​គណបក្សនយោបាយ គឺជា​ការ​ផ្តល់សិទ្ធិ ​និងការសម្រេចចិត្តជូនប្រជាពលរដ្ឋ ​ដើម្បីជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ក្នុងការ​ឆ្លើយតបរាល់តម្រូវការនានា​របស់​ប្រជាពលរដ្ឋក្នុងមួលដ្ឋាន។

គួរបញ្ជាក់ថា​ បន្ទាប់ពីការចាប់ឆ្នោតកំណត់លេខរៀង​គណបក្ស​នយោបាយ គ.ជ.ប នឹងឈាន​ទៅ​រក​ការ​ត្រៀម​ដំណើរការឃោសនាបោះឆ្នោត ​ខណៈការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា​ ខាងមុខនេះ៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
2026/09/25 05:40:04 pm        1
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
2026/09/24 06:50:31 pm        1
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/09/24 04:35:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ប្រកាសដាក់អោយប្រើប្រាស់វិក្កបត្រឌីជីថល

2026/09/25 09:09:03 pm
​រដ្ឋមន្ត្រីនៃកិច្ចព្រមព្រៀងការពារជាតិ Mecca ពិភាក្សាអំពីកិច្ចប្រជុំបន្ទាន់មួយ ដើម្បីគាំទ្រអារ៉ាប៊ីសាអ៊ូឌីត
2026/09/25 07:14:42 pm
​មនុស្ស៣នាក់ រងរបួស ក្នុងហេតុការណ៍ផ្ទុះក្នុងទីក្រុង Athens ប្រទេសក្រិក
2026/09/25 07:13:15 pm
​កូឡុំប៊ី​កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ដោយសារ​កង្វល់​សន្តិ​សុខ​ជាតិ​
2026/09/25 07:09:40 pm
​អាកាសយានដ្ឋាន Najaf របស់អ៊ីរ៉ាក់ ផ្អាករាល់​ជើងហោះហើរទៅ និងមកពីអ៊ីរ៉ង់ រហូតមានការជូនដំណឹងបន្ថែម
2026/09/25 06:42:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm