កសិករនៅប្រទេសស៊ូដង់ដែលបានញាំញីរួចទៅហើយដោយសារភាពអត់ឃ្លាននោះ បានមើលឃើញដំណាំរបស់ពួកគេថមថយ ដោយសារតែការកើនឡើងតម្លៃប្រេង និងជីកសិកម្មក្នុងឆ្នាំនេះ ។
ការដាំដុះ ត្រូវបានគេមើលឃើញធ្លាក់ចុះយ៉ាងច្រើន ដោយសារផលប៉ះបាល់សង្រ្គាមអ៊ីរ៉ង់ ក្នុងនោះនោះដីកសិកម្មត្រឹម ៥ភាគរយប៉ុណ្ណោះ ត្រូវបានគេមើលឃើញដំាដុះ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ។
វាបង្កកក្តីបារម្ភថ្មីដល់ផលិតកម្មស្បៀងអាហារនៅក្នុងប្រទេសដែលបានហែកហួររួចទៅហើយដោយសារជម្លោះ និងភាពអត់ឃ្លានធ្ងន់ធ្ងរ ។
យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ បានឲ្យដឹងថា ស៊ូដង់ពឹងផ្អែកលើតំបន់ឈូងសមុទ្រសម្រាប់ការនាំចូលជីកសិកម្មជាងពាក់កណ្តាលរបស់ពួកគេ ។
ក្រោយរយៈពេល ៣ឆ្នាំនៃសង្រ្គាមស៊ីវល ការចម្រាញ់ប្រេងក្នុងស្រុក ត្រូវបានកាត់ផ្តាច់ ធ្វើឲ្យពួកគេពឹងផ្អែកទាំងស្រុងលើការនាំចូល ។
ការស្ទង់មតិជាតិ បង្ហាញថា ក្នុងគម្រោងកសិកម្ម Jamuia ស្ថិតនៅទីក្រុងភាគខាងត្បូង Omdurman ជីកសិកម្មបានកើនឡើង ៦៧ភាគរយ ខ្ពស់ជាងកាលពីរយៈពេល ១ឆ្នាំមុន ខណៈប្រេងម៉ាស៊ូត បានកើនឡើងតម្លៃទ្វេដង ។
លោក Bashir Ismail គឺជាកសិករមួយរូបនិយាយថា ក្នុងតម្លៃបែបនេះ ពួកយើងមិនអាចរកប្រាក់ចំណេញបាននោះទេ អ្នកនឹងត្រូវចំណាយប្រាក់ចំណេញទាំងអស់របស់អ្នកលើប្រេងម៉ាស៊ូត ៕