ហ្គាណានឹងជម្លៀសពលរដ្ឋរបស់ខ្លួនប្រហែល ៣០០នាក់ចេញពីអាហ្វ្រិកខាងត្បូង ស្របពេលក្តីបារម្ភកើនឡើង បន្ទាប់ពីការដង្ហែរក្បួនប្រឆាំងនឹងអន្តោប្រវេសន៍កើនឡើង បានធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងនៅតាមតំបន់មួយចំនួន ក្នុងប្រទេសមួយនេះ ។
ឧត្តមស្នងការហ្គាណាប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Benjamin Quashie និយាយថា ពលរដ្ឋហ្គាណា ត្រូវបានគេមើលឃើញបំលាស់ទីដោយស្ម័គ្រចិត្ត ក្រោយរលកនៃការវាយប្រហារបែបរើសអើងជាតិសាសន៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ធ្វើពលរដ្ឋមួយចំនួនគ្មានអារម្មណ៍ថាសុវត្ថិភាព ។
លោក Quashie និយាយថា ភាគច្រើននៃអ្នកជម្លៀសខ្លួន គឺមនុស្សដែលយល់ឃើញថា ពួកគេលែងត្រូវបានគេស្វាគមន៍ទៀតហើយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឬពួកគេយល់ថា ពួកគេប្រឈមនឹងការលំបាកជាច្រើនដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងគួរតែដោះស្រាយ ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ ។
នៅក្នុងចំណោមពលរដ្ឋហ្គាណាដែលបានសម្រេចចិត្តចាកចេញគឺជាលោក Opoku Augustine ដែលបាននិយាយពីក្តីបារម្ភចំពោះសុវត្ថិភាពក្រុមគ្រួសាររបស់លោក ។
លោកនិយាយថា លោកមិនព្រួយបារម្ភខ្លាំងពីខ្លួនឯងនោះទេ ប៉ុន្តែកូនៗរបស់លោក និងគ្រួសាររបស់លោក ។ ដូច្នេះហើយ ពួកយើងត្រូវតែសម្រេចចិត្តចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូង ៕