គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា

2026/05/27 02:40:56 am        126

ធុងញែកសំណល់រឹង(ធុងសំរាម) ចំនួន ៣ ០០០ធុង ដែលជាជំនួយគាំទ្ររួមគ្នាក្នុងគម្រោងការពង្រឹងសមត្ថភាពដោះស្រាយ សំណល់ប្លាស្ទិកនៅទីប្រជុំជន ដែលមានការគាំទ្រពីស្ថានទូតជប៉ុន និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា ត្រូវបានផ្តល់ជូនមកក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាតិ និងអន្តរជាតិ  និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា ធុងសំរាមទាំងអស់នេះ ប្រគល់ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងកន្លែងអាទិភាពផ្សេងៗ ជាបន្តទៀត ដើម្បីលើកកម្ពស់ឱ្យមានការកែច្នៃ និងបង្កើតតម្លៃសេដ្ឋកិច្ចពីសំរាមដែលអាចកែច្នៃបាន របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាការគាំទ្របន្ថែមលើការគ្រប់គ្រងសំណល់រឹង នៅកម្ពុជា នឹងជំរុញសកម្មភាពធ្វើឱ្យសហគមន៍យើងស្អាត គ្មានសំរាម គ្មានសំណល់ប្លាស្ទិក និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទទួលខុសត្រូវរួម ក្នុងកិច្ចការពារបរិស្ថាន ថែរក្សាសុខភាពសាធារណៈ និងកសាងកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព និងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានថ្លែងការកោតសរសើរ និងគាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែលម្អសោភ័ណភាព និងការគ្រប់គ្រងសំរាម-សំណល់រឹង។ នៅពេលនេះជប៉ុនបាន សហការយ៉ាងជិតស្និទ្ធជាមួយដៃគូ កម្មវិធីអង្គការសហប្រជាជាតិ UNDP គាំទ្រដល់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តគម្រោងសំខាន់ៗ រួមមានគម្រោងការពង្រឹងសមត្ថភាពដោះស្រាយ សំណល់ប្លាស្ទិកនៅទីប្រជុំជន។ ឯកឧត្តមមានប្រសាសន៍ថា ធុងប្រមូលសំរាមដែលផ្តល់ជូននាពេលនេះ នឹងពង្រឹងការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកនៅតាមបណ្តារាជធានី-ខេត្ត។

ដូចគ្នាដែរ លោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានថ្លែងនូវអំណរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះ ក្រសួងបរិស្ថាន ក្នុងការអនុវត្តគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្រមូលទុកដាក់សំរាម ដោយមានការចូលរួមពីមហាជនជាច្រើន ជាពិសេសយុទ្ធនាការនានា ផ្តើមពីសិស្សានុសិស្ស និងយុវជន ធ្វើការប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការបោះសំរាមចោល ចូលរួមធ្វើការសម្អាត ការធ្វើអនាម័យ និងចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន។ លោកប្រធានអង្គការ UNDP បានបញ្ជាក់ថានឹងបន្តគាំទ្រដល់គម្រោងនៅកម្ពុជា ដើម្បីជំរុញដល់ប្រជាពលរដ្ឋ សាលារៀន និងមូលដ្ឋាននានា ឱ្យបង្កើនការទុកដាក់ និងគ្រប់គ្រងសំរាម-សំណល់រឹងឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ការបែងចែកសំរាម ជំរុញចលនាដើម្បីភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថាន បានបែងចែកសំភារៈគាំទ្រមួយចំនួន និងធុងសំរាមចំនួន ១៩ ៤១៨ ធុង ជូនទៅសាលារៀន មណ្ឌលសុខភាព វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានមានផែនការបែងចែកសំភារៈគាំទ្រការគ្រប់គ្រងសំណល់រឹង និងធុងសំរាមន្ថែមទៀតនៅទូទាំងប្រទេស។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm