លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi និយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលជប៉ុននឹងបញ្ចេញថវិកាបន្ថែមទៀតចំនួន ៣សែនកោដិយ៉េន(ស្មើនឹង ១៩ពាន់លានដុល្លារ) បង្កឲ្យមានក្តីបារម្ភពីការពង្រីកសារពើពន្ធ ដែលអាចធ្វើឲ្យហិរញ្ញវត្ថុរបស់ប្រទេសមួយនេះ កាន់តែតានតឹងបន្ថែមទៀត ។
ថវិកាបន្ថែមទៀត នឹងកើតមានឡើង ស្របពេលរដ្ឋាភិបាលសម្រេចចិត្តប្រើប្រាស់ពាក់កណ្តាលនៃទុនបម្រុងបន្ទាន់ ១សែនកោដិយ៉េនរបស់ខ្លួន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឧបត្ថម្ភធន មានគោលដៅទប់ស្កាត់វិក្កយបត្រប្រើប្រាស់សេវាសាធារណៈ បង្កើនតម្រូវការបំពេញទុនបម្រុង ស្របពេលកើតមានហានិភ័យនៃវិបត្តិតំបន់មជ្ឈិមបូព៌ារយៈពេលយូរ ។
ជប៉ុនបានពង្រីកឧបត្ថម្ភធនដាច់ដោយឡែកផងដែរ ដើម្បីរក្សាតម្លៃប្រេងសាំងឲ្យនៅថេរ គឺជាជំហានមួយ ដើម្បីប្រើប្រាស់ទុនបម្រុងបន្ទាន់ ស្របពេលដែលតម្លៃប្រេងនៅតែបន្តកើនឡើង ។
លោកស្រី Takaichi និយាយថា ជប៉ុនមានគោលដៅផងដែរ ដើម្បីបង្កើនចំណែកថាមពលនុយក្លេអ៊ែរ និងថាមពលកកើតថ្មី ដែលខ្លួនប្រើប្រាស់ ដើម្បីកាត់បន្ថយភាពពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់ខ្លួន ដែលគ្រោងនឹងកំណត់គោលដៅ ៧០ភាគរយ ត្រឹមឆ្នាំ ២០៤០ ៕