ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២៧នាក់(PCR) ជាប្រភេទអូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២៤នាក់ និងមានករណីស្លាប់ថ្មីម្នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.១១៧នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៨២៥នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។
