KCNA៖ កូរ៉េខាងជើងសាកល្បងមីស៊ីលកំណត់ទិស​ដៅ​ស្វ័យកម្ម​ប្រើបច្ចេកវិទ្យា​AI និងប្រព័ន្ធ​​បាញ់​រ៉ូកែតសម័យ​ទំនើប​​​

2026/05/27 05:32:59 pm        132

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃពុធ ​២៧​​ ឧសភា ​នេះ ​ថា​ កូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងតាកទិក​ រ៉ូកែតកាំភ្លើងធំ និងមីស៊ីលកំណត់ទិសដៅស្វ័យកម្មមានភាពជាក់លាក់ដោយ​ប្រើ​​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត (AI ) ដែ​លត្រូវបានផលិត​​ឡើងសម្រាប់សង្គ្រាមសម័យទំនើបក្រោមការត្រួតពិនិត្យរបស់មេដឹកនាំលោក​​​ Kim Jong Un ​។​

បន្ទាប់ពីបាន​​បង្កើន​ការអភិវឌ្ឍមីស៊ីលផ្លោងបាលីស្ទីក​រយៈចម្ងាយឆ្ងាយ និងអាវុធ​មាន​សមត្ថភាពបំពាក់​​ក្បាលគ្រាប់នុយក្លេអ៊ែរជាបន្តបន្ទាប់ កូរ៉េខាងជើងបានធ្វើឱ្យប្រសើរឡើងនូវឃ្លាំងអាវុធតាកទិក​និងទំនើប​របស់ខ្លួនជាលំដាប់ ដោយសន្យាថានឹងដាក់ពង្រាយនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង។

​​KCNA ​​បាននិយាយថា​ ការសាកល្បង​នេះបានវាយតម្លៃពីអំណាច​នៃ "ក្បាលគ្រាប់បេសកកម្មពិសេស" លើមីស៊ីលផ្លោងតាកទិក​ ​ភាពជឿជាក់នៃជើ​​​ងទម្រ​​បាញ់​រ៉ូកែត​កាំភ្លើងធំពហុជំនាញ​រយៈចម្ងាយឆ្ងាយ និងភាពត្រឹមត្រូវនៃមីស៊ីលតម្រង់​គោលដៅ​បំពាក់​បច្ចេកវិទ្យា​ AI ។

សារព័ត៌មាន​ដដែល​បន្ត​ថា​ លោក Kim ​បាននិយាយថា ការបាញ់សាកល្បង​នេះ​បាន​បង្ហាញថា អាវុធ និងប្រព័ន្ធបាញ់បង្ហោះដោយស្វ័យប្រវត្តិ ត្រូវបានធ្វើឱ្យប្រសើរឡើងដោយជោគជ័យ "ស័ក្តិសមនឹងលក្ខខណ្ឌត្រឹមត្រូវនៃសង្គ្រាមសម័យទំនើប ដើម្បីបង្កើនការអនុវត្តរបស់អាវុធ​ទាំងនោះក្នុងការប្រយុទ្ធ។ 

មេដឹកនាំ​កូរ៉េខាងជើងរូបនេះ​​​ បាននិយាយថា ការសាកល្បងទាំងនេះបានបញ្ជាក់ពីការ​ត្រៀមខ្លួនប្រយុទ្ធរបស់មីស៊ីលកំណត់ទិសដៅស្វ័យកម្ម​​ ដែលនឹងត្រូវដាក់ពង្រាយនៅអង្គភាពកាំភ្លើងធំ នៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង ដោយ​​បំពាក់នូវ​​ប្រព័ន្ធរុករកដ៏ជាក់លាក់ និងការគ្រប់គ្រងដឹកនាំដោយបច្ចេកវិទ្យា​ AI ដែលអាចវាយប្រហារគោលដៅនៅចម្ងាយ១០០​ គីឡូម៉ែត្រ ​៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm