អតីត​ពលករខ្មែរ​​ចងចាំការ​ឈឺចាប់​ដែលថៃធ្វើបាប និង​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ត្រឡប់​មក​ធ្វើកា​រ​​ក្នុ​ងស្រុកវិញ

2026/05/27 01:47:21 pm        349

ក្រុម​អតីតពលករដែលធ្លាប់ធ្វើការនៅប្រទេសថៃ បានអំពាវនាវ និងលើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ងាក​មក​ធ្វើការក្នុងស្រុកវិញ ជៀសវាងការប្រថុយប្រថានត្រឡប់ទៅប្រទេសថៃដោយខុសច្បាប់ ខណៈ​ប្រទេសកម្ពុជាមានការងារសម្បូរបែបជាងមុន ទាំងប្រាក់ចំណូលសមរម្យ ទាំង​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ ជាពិសេសបានរស់នៅជិតក្រុមគ្រួសារ។

អ្នកស្រី តាន់ សុភា អតីតពលករខ្មែរ ដែលកំពុងបម្រើការងាររោងចក្រកាត់ដេរ ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែ​ឧសភា​នេះ​ថា នៅពេលដែលបានវិលត្រឡប់ចូលមកទឹកដីស្រុកកំណើតវិញ អ្នកស្រី​ទទួល​បាន​ការ​ផ្សព្វ​ផ្សាយព័ត៌​មានអំពីឱកាសការងារពីមន្រ្តីក្រសួងការងារ និងបណ្តុះ​ បណ្តាល​វិជ្ជា​ជីវៈ​ដែល​នៅ​រង់​ចាំទទួលពលករខ្មែរនៅតាមច្រកព្រំដែន។

អ្នកស្រី បានឱ្យដឹងទៀតថា គិតមកដល់ពេលនេះ អ្នកស្រីបានធ្វើ​ការងារ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ប្រមាណ​៩​ខែ​ហើយ ដោយមានអារម្មណ៍សប្បាយរីករាយ ដោយសារមានការងារធ្វើ និង​មាន​ប្រាក់​ចំណូល​សមរម្យ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។ ទន្ទឹមនេះ អ្នកស្រី បានរៀបរាប់ពី​ការ​ចង​ចាំ​នៃ​រឿង​អតីត​កាល​នៅប្រ​ទេសថៃថា ការធ្វើការងារ និងរស់នៅទីនោះគឺជួបវិបត្តិច្រើន ដូចជា ការរស់​នៅ​មាន​ការ​រើស​អើងជាតិសាសន៍ ហើយនៅពេលឈឺត្រូវទៅពេទ្យក៏ត្រូវចំណាយប្រាក់កាក់អស់ច្រើន និង​មិនសូវទទួលបានការយកចិត្តទុកដាក់ជាដើម ដោយសារជាជនជាតិខុសគ្នា។

ស្រ​ដៀងគ្នានេះ អ្នកស្រី ទូច សាម៉េត អតីតពលករ ដែលមានស្រុកកំណើតនៅក្នុងស្រុកបាណន់ ខេត្ត​បាត់ដំបង បច្ចុប្បន្នកំពុងធ្វើការងារនៅក្នុងរោងចក្រដូចគ្នាខាងលើ បានអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដែលមានបំណងចង់ទៅធ្វើការងារនៅប្រទេសថៃ សូមបោះបង់គំនិតចោលទៅ ពី​ព្រោះ​មា​នហានិភ័យខ្ពស់ណាស់។

អ្នកស្រី សុខា លីនដា សហជីពមូលដ្ឋាន និងជាប្រធានផ្នែករោងចក្រកាត់ដេរសម្លៀកបំពាក់ ដុង ឌូ បា​នចូលរួមផ្ញើរសារទៅកាន់ពលរដ្ឋខ្មែរដែលមិនទាន់វិលត្រឡប់មកកម្ពុជាវិញ និង​អ្នក​ដែល​មាន​បំណង​ចង់​ទៅធ្វើការនៅប្រទេសថៃ សូមងាកមកធ្វើការក្នុងស្រុកវិញ ទី១.កុំឱ្យគេមើល​ងាយ​ជាតិ​សាសន៍​ថា មិនរកការងារឱ្យធ្វើ និងឱ្យប្រជាជនខ្លួនធ្វើការចំណាកស្រុក ទី២.ថៃ នៅតែប​ន្ត​ឈ្លាន​ពាន​ និងចង់បានណាស់ទឹកដីរបស់ខ្មែរ ជាពិសេសការសម្តែងជាប្រទេសរងគ្រោះ ទាំង​ដែល​កម្ពុជា​មិន​ដែល​បំពានម្តងណាសោះទៅកាន់ប្រទេសថៃ និងចង់បានណាស់​ក្នុង​ការ​រស់​នៅ​សុខ​សន្តិភាព​។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំយុទ្ធនាការណ៍ «ដាស់ស្មារតីជាតិ» ដើម្បីជំរុញ​ការ​ចង​ចាំ​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ឈឺចាប់ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជនដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ស្ថាប័នរបស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ និងបង្ហាញឱ្យឃើញថា ទោះ​ស្ថិត​នៅ​ក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជានៅតែតស៊ូជម្នះនូវបញ្ហាជាមួយស្មារតីរួបរួម ជួយ​គ្នា​ក្នុង​គ្រាលំបាកដែលមិនអាចបំបែកបំបាក់បានជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 



អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am