ប្រមុខ​​អង្គការ​សហប្រជាជាតិ​​ជំរុញ​​ឲ្យ​​ផ្អាក​​ប្រយុទ្ធ​គ្នា​​រយៈ​ពេល​ ៤​ថ្ងៃ​​ក្នុង​​ប្រទេស​​អ៊ុយ​ក្រែ​ន

2022/04/20 07:48:59 pm        2.4 K

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​សុំ​ឲ្យ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​អំឡុង​សប្ដាហ៍​បរិសុទ្ធ​នៃ​គ្រិស្ត​សាសនិក​និកាយ​អូ​ថូ​ដុក (Orthodox Christians' Holy Week ) សម្រាប់​គ្រិស្ត​សាសនិក​ដែល​ជា​ពេលវេលា​បួងសួង​ពិធី​បុណ្យ Easter ទទូច​ឲ្យ​ផ្អាក​រយៈពេល ៤ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​។

ដោយ​កត់​សម្គាល់​ថា រដូវ​កាល​បុណ្យ Easter នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មេសា​ចំ​ពេល​មាន​ការ​វាយ​លុក​របស់​​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា តម្រូវ​ការ​សម្រាប់​បទ​ឈប់​បាញ់​គឺ​ជា​រឿង​បន្ទាន់​ជាង​គេ​។ ការ​វាយ​លុក និង​ការ​ស្លាប់​ដ៏​រង្គាល​លើ​ជន​ស៊ីវិល​ដែល​យើង​បាន​ឃើញ​កន្លង​មក អាច​យក​ទៅ​ប្រៀប​ធៀប​បាន​ទៅ​នឹង​ភាព​រន្ធត់​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាងមុខ។ លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដោយ​ជំរុញ​ឲ្យ​ទាហាន​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ទម្លាក់​កាណុង​កាំភ្លើង និង​បង្កើត​ផ្លូវ​ទៅកាន់​សុវត្ថិភាព​សម្រាប់​មនុស្ស​ជាច្រើន​ដែល​ប្រឈម​ហានិភ័យ​ភ្លាមៗ​។ ​លោក​បាន​ស្នើ​ឲ្យ​ផ្អាក​បាញ់​គ្នា​ចាប់ផ្ដើម​ពី​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដែល​ជា​ថ្ងៃ​ព្រហស្បតិ៍​បរិសុទ្ធ​សម្រាប់​គ្រិស្តបរិស័ទ​និកាយ​អូ​ថូ​ដុក ដែល​ប្រជាជន​អ៊ុយ​ក្រែ​ន​ភាគច្រើន​កាន់​និកាយ​នេះ​។

​លោក Guterres បាន​និយាយ​ថា គោលដៅ​គឺ​ដើម្បី​បើក​ច្រក​របៀង​មនុស្សធម៌ ដូច្នេះ​ជន​ស៊ីវិល​អាច​គេច​ចេញពី​តំបន់​មានការ​ប្រយុទ្ធ​គ្នា ហើយ​ក្បួន​រថយន្ត​មនុស្សធម៌​ជាច្រើន​ទៀត​អាច​ចូល​ទៅ​បាន ជាពិសេស​ទៅកាន់​តំបន់ Donetsk, Luhansk និង​ទីក្រុង Mariupol នៅ​តំបន់​ភាគ​ខាងកើត​ដែល​គេ​ស្គាល់​ថា Donbas ដែល​ជា​គោលដៅ​សំខាន់​នៃ​ការ​វាយ​លុក​បច្ចុប្បន្ន​របស់​រុស្ស៊ី និង​ទីក្រុង Kherson​ នៅ​ភាគ​ខាង​ត្បូង​។ ប្រជាជន​ជាង ៤លាន​នាក់​នៅ​ក្នុង​តំបន់​ទាំងនោះ និង ១២​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ត្រូវការ​អាហារ ទឹក ថ្នាំពេទ្យ ឬ​ជំនួយ​ផ្សេងទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm