Man City នាំមុខ Man United ក្នុងការប្រមាញ់ Elliot Anderson ពី Nottingham Forest

2026/05/27 03:40:06 pm        87

Manchester City ត្រូវបានគេដឹងថាកំពុងនាំមុខក្នុងការនាំយក Elliot Anderson ខណៈ​ខ្សែ​បម្រើ​របស់ ​Nottingham Forest រូបនេះ ត្រូវបានគេរាយការណ៍ថា មានទំនោរ​ចង់​ផ្លាស់​ទៅ​កាន់​កីឡដ្ឋាន ​Etihad ជាងការចូលរួមជាមួយគូប្រជែង Manchester United។

មាន​ការរំពឹងកាន់តែខ្លាំងឡើងថា Anderson នឹងចាកចេញពី City Ground នៅរដូវក្តៅនេះ ខណៈ​ United មិនមានបំណងចំណាយលើសតម្លៃ។

ទោះ​ជា​យ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយរវាង Forest និង Manchester City នៅឡើយទេ ដោយសារភាគីទាំងពីរនៅមានគម្លាតខ្លាំងលើតម្លៃផ្ទេររបស់កីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ ប្រភពខ្លះបានលើកឡើងថា តម្លៃផ្ទេរអាចក្លាយជាកំណត់ត្រាថ្មីសម្រាប់កីឡាករអង់គ្លេសម្នាក់ ដោយអាចលើសពី ១០៥ លានផោន ដែល Arsenal បានចំណាយទិញ Declan Rice ពី West Ham United កាលពីឆ្នាំ ២០២៣។

នៅក្នុងក្លិប Nottingham Forest មានការយល់ឃើញថា ប្រសិនបើមានការលក់កីឡាករធំម្នាក់នៅរដូវក្តៅនេះ នោះ Anderson គឺជាបេក្ខភាពសំខាន់បំផុត។ ជាពិសេស ប្រសិនបើគេបង្ហាញទម្រង់លេងល្អជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup ខាងមុខ វានឹងធ្វើឱ្យក្លិបមានអំណាចចរចាកាន់តែខ្លាំង។

Anderson ដែលបានជួយអង់គ្លេសឈ្នះជើងឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំកាលពីឆ្នាំ ២០២៥ នោះបានផ្ទេរពី Newcastle United មកកាន់ Forest ក្នុងឆ្នាំ ២០២៤ ក្នុងតម្លៃ ៣៥ លានផោន។ រហូតមកដល់ពេលនេះ គេបានបង្ហាញខ្លួន ៩២ ប្រកួត និងស៊ុតបញ្ចូលទីបាន ៦ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am