នៅពេលដែលប្រទេសអាហ្វហ្គានីស្ថានដែលគ្មានសមុទ្រ និងប្រទេសជិតខាងប៉ាគីស្ថាន បានចាប់ផ្តើមប្រយុទ្ធគ្នាកាលពីចុងឆ្នាំមុន ហើយច្រកព្រំដែនរបស់ពួកគេ ត្រូវបានបិទ ជនជាតិអាហ្វហ្គានីស្ថានបានងាកទៅរកប្រទេសជិតខាងភាគខាងលិចរបស់ពួកគេ គឺអ៊ីរ៉ង់ ដើម្បីជំនួសមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់របស់ប្រទេសប៉ាគីស្ថាន គឺទីក្រុងការ៉ាជី (Karachi)។
ពួកគេបានប្តូរផ្លូវដឹកជញ្ជូនឆ្លងកាត់កំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់ ប៉ុន្តែមិនយូរប៉ុន្មានទេ។ កំពង់ផែនេះ គឺស្ថិតនៅលើច្រកសមុទ្រហ័រមូស ជាកន្លែងដែលសង្គ្រាមបានធ្វើឲ្យនាវារាប់រយគ្រឿង និងនាវិករាប់ពាន់នាក់ ជាប់គាំង។ ទន្ទឹមនឹងនេះ កុងតឺន័រផ្ទុកទំនិញនិងជំនួយរាប់ពាន់គ្រឿងដែលមានទិសដៅទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវជាប់គាំង នៅក្នុងប្រទេសប៉ាគីស្ថាន។

សម្រាប់អាជីវកម្ម និងក្រុមជំនួយរបស់អាហ្វហ្គានីស្ថាន ការបាត់បង់ផ្លូវពាណិជ្ជកម្មទាំងពីរ គឺកំពុងបង្កហន្តរាយដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដែលប្រតិបត្តិការនៅអាហ្វហ្គានីស្ថានរបស់ខ្លួន រួមមានអាហារបំប៉នសង្គ្រោះជីវិតសម្រាប់ម្តាយ និងកុមារដែលខ្វះអាហារូបត្ថម្ភ និងនំប៊ីសស្គីដែលសម្បូរដោយវីតាមីនសម្រាប់ក្មេងសិស្សសាលា បានឃើញថ្លៃដឹកជញ្ជូនកើនឡើងយ៉ាងខ្លាំង និងការផ្គត់ផ្គង់ ត្រូវបានបញ្ឈប់៕
