រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រាប់ទូរទស្សន៍ Polsatថា ប្រទេសនេះ មិនមានគម្រោងជម្លៀសអ្នកការទូតរបស់ខ្លួនចេញពីទីក្រុងគីវទេ បន្ទាប់ពីការព្រមានរបស់ក្រសួងការបរទេសរុស្ស៊ីអំពីការវាយប្រហារសងសឹកលើទីតាំងយោធានៅក្នុងរដ្ឋធានីអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្លួន ទៅលើទីក្រុង Starobelsk។

លោកបាននិយាយថា ទោះបីជាការវិវត្តបែបនេះ អាចធ្វើទៅបានក៏ដោយ ក៏គ្មានផែនការជម្លៀសណាមួយកំពុងត្រូវបានពិចារណា នៅពេលនេះទេ។
យោធាអ៊ុយក្រែនបានវាយប្រហារដោយយានដ្រូនទៅលើនៅអគារសិក្សា និងអន្តេវាសិកដ្ឋាននៃមហាវិទ្យាល័យវិជ្ជាជីវៈនៃសាកលវិទ្យាល័យគរុកោសល្យរដ្ឋ Lugansk ក្នុងទីក្រុង Starobelsk កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែឧសភា។ និស្សិតរហូតដល់ ៨៦ នាក់ ដែលមានអាយុចាប់ពី ១៤ និង ១៨ ឆ្នាំ នៅខាងក្នុងនោះ នៅពេលមានការវាយប្រហារកើតឡើង។ យោងតាមរបាយការណ៍ផ្លូវការចុងក្រោយបំផុត មនុស្ស ២១ នាក់ ត្រូវបានសម្លាប់ និងជាង ៤០នាក់ ផ្សេងទៀត រងរបួស។ យោងតាមលោក Leonid Pasechnik មេដឹកនាំសាធារណរដ្ឋប្រជាមានិត Luhansk ( LPR) កុមាររហូតដល់ ៦៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះ៕

