ប្រិតិបត្តិការស្វែងរកអ្នកភូមិ ៧នាក់ជាប់ក្នុងរូងភ្នំ នៅឡាវ បន្តដល់​ថ្ងៃ​ទី៧ ហើយ​

2026/05/27 11:28:57 pm        42

ប្រតិបត្តិការស្វែងរកអ្នកភូមិ ៧នាក់ដែលជាប់ក្នុងរូងភ្នំលិចទឹក នៅភាគ​កណ្តាលប្រទេសឡាវ បានចូលដល់ថ្ងៃទី៧ ហើយ នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ​២០២៦) ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានប្រឈម​នឹងឧបសគ្គ​ ដោយ​សារ​សណ្ឋាន​ដី​លំបាក និងអាកាសធាតុមិន​អំណោយ​ផល​ ខណៈពេលដែលពួកគេព្យាយាមទៅឲ្យ​ដល់ក្រុមមនុស្ស​ដែលស្ថានភាពរបស់ពួកគេ នៅមិនទាន់ដឹងយ៉ាង​ណា​។

យោងតាមក្រុមជួយសង្គ្រោះ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាំង​នោះ បាន​ចូល​ទៅក្នុង​រូង​ភ្នំ នៅ​ក្នុង​ខេត្ត Xaisomboun កាល​ពី​ថ្ងៃ​ទី១៩ ខែឧសភា តែ​ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យ​មានទឹកជំនន់គំហុក​ភ្លាម​ៗ ហើយ​បានធ្វើ​ឲ្យ​ច្រកចេញត្រូវ​បិទជិត​។

អង្គការ Rescue Volunteer for People របស់ឡាវ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនថា ផែនការប្រតិបត្តិការកាលពី​ថ្ងៃអង្គារ រួមមានការរុករក​រន្ធខ្យល់ នៅពីលើរូងភ្នំ ដោយសង្ឃឹមថា នឹងកំណត់អត្តសញ្ញាណចំណុចចូលដែលអាចធ្វើទៅបាន និងកំណត់ទីតាំងមនុស្សដែលជាប់នៅក្នុង​នោះ​។

បើ​យោងតាមអ្នកជួយសង្គ្រោះ បាន​ឲ្យ​ដឹង​ថា អ្នកមុជទឹកបានរុករកប្រហែល ១០០ម៉ែត្រចូលទៅក្នុងរូងភ្នំដ៏​តូចចង្អៀតដែលលិច​ទឹក​នេះ​។ ពួកគេជឿថា អ្នកភូមិអាចជាប់នៅចម្ងាយប្រហែល ៣០​ម៉ែត្រ លើសពីចំណុចឆ្ងាយបំផុត ដែលអាចចូលទៅដល់បាននាពេលនេះ​។ ពួកគេកំពុងព្យាយាម​បូមទឹកចេញពីរូងភ្នំ ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកនេះ​។

ទីតាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនៃ​តំបន់ Longcheng ​របស់​ខេត្ត Xaisomboun ដែលមានចម្ងាយប្រហែល ១២០​គីឡូម៉ែត្រ នៅ​ភាគខាងជើងនៃរដ្ឋធានីវៀងចន្ទន៍។ អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់លម្អិតនៅលើបណ្ដាញសង្គម​ អំពីសណ្ឋាន​ដី​ភ្នំ​ដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលកំពុងរារាំងប្រតិបត្តិការនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm