អ្នកជំនាញ៖ តម្លៃមាសនឹងហក់ឡើង ខណៈធនាគារកណ្តាលអាមរិកគ្រោងចាក់លុយចូល សម្រួលដល់សេដ្ឋកិច្ច

2026/05/27 11:49:13 pm        172

អ្នកជំនាញប្រឹក្សាយោបល់ហិរញ្ញវត្ថុ ថ្លែងថា តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិ នឹងអាចហក់ឡើងវិញ ខណៈធនាគារកណ្តាល សហរដ្ឋអាមេរិកគ្រោងនឹងចាក់លុយចូល ដើម្បីសម្រួលដល់សេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៦.៥ ប៊ីលានដុល្លារ បញ្ហានេះនឹងធ្វើឱ្យប្រាក់ដុល្លារ ធ្លាក់ថ្លៃ តម្លៃមាសនឹងហក់ឡើង។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសសកល និងការជួញដូរនៅលើទីផ្សារក្នុងស្រុក នេះថា ជុំវិញហាងឆេងមាស នៅដើមឆ្នាំ២០២៦ តម្លៃមាសលើទីផ្សារបានហក់ ឡើងយ៉ាងខ្លំាង ក្នុងតម្លៃប្រមាណ ៤.៨៩០ ដុល្លារអាមេរិក ក្នុងមួយអោន ដែលការហក់ឡើងថ្លៃនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ង់ បានចរចារត្រូវរ៉ូវគ្នា និងឈានទៅបើកច្រក​សមុទ្រហ័រមូសឡើងវិញ។

លោក បន្តថា នៅក្នុងរយៈពេលចុងក្រោយនេះ ហាងឆេងមាសបានចុះថ្លៃគួរសម ជាក់ស្តែងនៅក្នុងរយៈប៉ុន្មាន​ថ្ងៃមក​នេះ​ តម្លៃមាសមាន​ការ​ប្រែប្រួល​ក្នុង​ចន្លោះ ៤.៤៨៥ ទៅ ៤.៥៨០ ដុល្លារអាមេរិក ក្នុង​មួយ​អោនប៉ុណ្ណោះ ដែលធ្វើឱ្យតម្លៃហាងឆេងមាស បាននិងកំពុងរងសម្ពោធឡើងមិនរួច ដោយសារបញ្ហាប្រេងឥន្ធនៈ (ការអូសបន្លាយនៃការបិទខ្ទប់​ច្រក​សមុទ្រហ័រមូស) និងការហក់ ឡើងថ្លៃបន្តិចម្តងៗនៃប្រាក់ដុល្លារអាមេរិកផងដែរ។

ជុំវិញហាងឆេងមាសនេះ លោក បញ្ជាក់ថា ថ្មីៗនេះធនាគារកណ្តាលសហរដ្ឋអាមេរិក បានចេញរបាយការរណ៍ គម្រោងចាក់ លុយចូលក្នុងសេដ្ឋកិច្ច នៅក្នុងរង្វង់ប្រមាណ ៦.៥ ប៊ីលានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស និងអន្តរ ជាតិ និងទប់នៃការកើនឡើងប័ណ្ណបំណុលជាដើម។ ដែលបញ្ហានេះនឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃ ចំណែកតម្លៃមាសនឹងហក់ឡើង ដែលនេះជាឱកាសសម្រាប់អ្នកធ្វើអាជីវកម្ម ដែលទិញមាសទុកក្នុងតម្លៃទាប អាចបញ្ចេញវិញនៅពេលតម្លៃមាសហក់ឡើង។

សូមបញ្ជាក់ថា តម្លៃហាងឆេងមាសអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ម្សិលមិញនេះ មាសមួយជីមានតម្លៃ ៥៤៨ ដុល្លារអាមេរិក, មួយ អោន ៤.៥៥១ ដុល្លារ, មួយតម្លឹង ៥.៤៨២ ដុល្លារ និងមួយគីឡូក្រាម មានតម្លៃប្រមាណ ១៤៦.១៧៧ ដុល្លារអាមេរិក៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm