ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់នៅក្នុងរូងភ្នំលិចទឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសឡាវ ត្រូវបានរកឃើញនៅរស់រានមានជីវិត នាថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ។
តាមរយៈការបង្ហោះលើបណ្ដាញសង្គម ក្រុមជួយសង្គ្រោះឡាវឈ្មោះ Rescue Volunteer for People បានឲ្យដឹងថា៖ «យើងបានរកឃើញមនុស្ស ៥នាក់នៅរស់រានមានជីវិត ហើយមានសុវត្ថិភាពទាំងអស់គ្នា។ នៅមានមនុស្ស ២នាក់ទៀតដែលយើងកំពុងស្វែងរក»៕