បាល់ទាត់៖ ក្រុមបាល់ទាត់អាល្លឺម៉ង់ Freiburg បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រអាល្លឺម៉ង់ខាប់ រឺ DFB Pokal ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយយកឈ្នះ Hamburg ៣-១ ថ្ងៃអង្គារម្សិលមិញនេះ។

បីគ្រាប់នៅក្នុងវគ្គទី១ ដោយ Nils Petersen នៅនាទីទី១១, Nicolas Hofler នាទីទី១៦ និង Vincenzo Grifo នាទីទី៣៥ ដោយបាល់ពិន័យ ១១ម៉ែត្រ។ Hamburg ក៏តបបានមួយគ្រាប់ដែរនៅនាទីទី៨៨ ដោយ Robert Glatzel តែយឺតពេលទៅហើយ ខណៈការប្រកួតបញ្ចប់ដោយ Freiburg យកឈ្នះក្រុមម្ចាស់ផ្ទះ Hamburg ៣-១។ Freiburg នៅពេលនេះរង់ចាំជួបជាមួយ RB Leipzig រឺ Union Berlin នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមទាំងពីរនឹងជួបគ្នារាត្រីនេះ៕ អត្ថបទ៖ នាង សុភាវុធ
