នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា បានចូលរួមការបួងសួងក្នុងពិធីបុណ្យ Eid al-Adha ហើយជនមូស្លីមមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ផ្នូរមនុស្សជាទីស្រលាញ់របស់ពួកគេ ។
ជនមូស្លីមប្រារព្ធពិធីបុណ្យ Eid al-Adha ដោយពួកគេចូលរួមពិធីបួងសួងនៅពេលព្រឹក ជួបជុំគ្នាជាមួយមិត្តភ័ក្តិ និងបូជាសត្វ ដើម្បីរំឭកដល់ការតាំងចិត្តរបស់ព្យាការី Abraham ដែលបានពលីជីវិតកូនប្រុសរបស់ខ្លួនតាមការបញ្ជារបស់ព្រះ ហើយសាច់សត្វដែលបានសម្លាប់ទំាងនេះ ត្រូវបានចែកជូនដល់អ្នកក្រីក្រ ។
គួរឲ្យដឹងថា ជនមូស្លីមប្រហែល ៩០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ។ ចំណែកឯទាហានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់ដោយក្រុមជីវពលហាម៉ាស អំឡុងពេលតែមួយ ។
លោក Loai Al-Qaryouti គឺជាអ្នកធ្វើសក្ការបូជាមួយរូបនៅទីក្រុងហ្កាហ្សា និយាយថា ពួកយើងរៀបចំពិធីបុណ្យតាមប្រពៃណី Eid al-Adha បើទោះបីជាពួកយើងនៅក្លាយជាគោលដៅវាយប្រហាររបស់សត្រូវហ្សាអឺនយ៉ាងក៏ដោយ ។
លោកបន្តថា កាលពីថ្ងៃម្សិលមិញ មាននូវការវាយប្រហារ ឃាតកម្ម ការសម្លាប់រង្គាល និងអំពើភេរវកម្មពីសត្រូវហ្សាអឺនអ៊ីស្រាអែល ប៉ុន្តែពួកយើងនៅតែបន្តបា្ររព្ធពិធីបុណ្យតាមប្រពៃណីរបស់ពួកយើងដដែល ។ ពួកយើងរស់នៅ និងប្រតិបត្តិតាមបញ្ញត្តិរបស់ព្យាការី សន្តិភាព និងពរជ័យសូមកើតមានដល់គាត់ រីករាយថ្ងៃបុណ្យ Eid បើទោះបីជាពួកយើងជួបការលំបាកក៏ដោយ ៕