អ៊ុយក្រែន៖ ទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធរុស្ស៊ីបានបង្កើតមន្ទីរពេទ្យចល័តមួយនៅជិតទីក្រុង Mariupol របស់អ៊ុយក្រែនដើម្បីព្យាបាលអ្នករបួសមួយចំនួនធំ។ យោងតាមអាជ្ញាធររបស់ក្រុមឧទ្ទាមតំបន់ Donetsk បានឲ្យដឹងថា គ្រូពេទ្យបាននឹងកំពុងព្យាបាលជនស៊ីវិល និងកងទ័ពដែលរងរបួសអំឡុងពេលមានការប្រយុទ្ធគ្នាខ្លាំង។
អាជ្ញាធររបស់ក្រុមឧទ្ទាមនិយាយថា មន្ទីរពេទ្យនេះស្ថិតនៅក្រៅទីក្រុងដែលត្រូវបានឡោមព័ទ្ធ ដោយហេតុផលសុវត្ថិភាព។ អនុប្រធានកងកម្លាំងប្រតិបត្តិការយោធាបាននិយាយថា ទាំងអ្នកប្រយុទ្ធរុស្ស៊ី និងអ៊ុយក្រែនត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យនេះ។ លោក Alexey Chebikov និយាយថា ជនស៊ីវិលក៏ត្រូវបានអនុញ្ញាតឱ្យនាំមកទីនេះ ខណៈពួកគេរងរបួស ហើយមិនបានព្យាបាលបន្ទាប់ពីបានចំណាយពេលរហូតដល់ច្រើនសប្តាហ៍នៅក្នុងទីជម្រក៕
អត្ថបទ៖ ប៊ុនថន