រុស្ស៊ីព្រមានអាមេនីថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈតម្លៃ​ទាប​ អាចត្រូវ​បាន​បញ្ចប់​ បើបន្តដើរគន្លងចូលរួម​ EU

2026/05/28 02:57:58 am        49


​រុស្ស៊ីបានឲ្យ​ដឹង​នៅ​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ខ្លួនបានព្រមាន​អាមេនីថា ខ្លួននឹងផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង ស្ដី​ពី​ការផ្គត់ផ្គង់ប្រេង និងឧស្ម័នតម្លៃ​ទាបដល់ប្រទេសនៅភាគខាងត្បូងតំបន់​កូកាសមួយ​នេះ​ ប្រសិនបើនៅ​តែ​បន្តការប៉ុនប៉ង​របស់ខ្លួន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (EU)។

ទីក្រុងមូស្គូបានចេញការព្រមាន នៅ​មុនការបោះឆ្នោតនាថ្ងៃទី៧ ខែមិថុនា ដោយ​ការស្ទង់មតិបង្ហាញ​ថា គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract Party) របស់នាយករដ្ឋមន្ត្រី លោក​ Nikol Pashinyan ដែលបានបង្កើតទំនាក់ទំនងល្អ​ជាមួយលោកខាងលិច ដោយសារ​មិន​ពេញ​ចិត្ត​ទីក្រុងមូស្គូ អាចនឹង​មាន​ជ័យជម្នះ​យ៉ាង​ងាយស្រួល​។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា៖ «ស្ថានទូតរុស្ស៊ីបានបញ្ជូនលិខិតជាផ្លូវការមួយ​ច្បាប់​ ដោយបញ្ជាក់ថា ប្រសិនបើដំណើរការនៃការចូលរួមជាមួយសហភាពអឺរ៉ុប នៅតែបន្ត ភាគីរុស្ស៊ីនឹងផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិតផលប្រេងកាត និងពេជ្រមិន​ទាន់ច្នៃ​ជាឯកតោភាគី»។

ប្រទេសគ្មានព្រំ​ដែន​សមុទ្រ គឺ​អាមេនី ដែលមានប្រជាជនប្រហែល ៣លាននាក់ ជាប្រពៃណីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ ប្រទេសនេះ​គឺជា​ទីតាំង​មូលដ្ឋានយោធារុស្ស៊ី និងពឹងផ្អែកយ៉ាងខ្លាំង លើការនាំចូលថាមពលរបស់រុស្ស៊ី។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax បាន​ឲ្យ​ដឹង​ថា ប្រទេសនេះបាននាំចូលឧស្ម័នចំនួន ២,៧ពាន់លានម៉ែត្រគូប កាលពីឆ្នាំមុន ដែល ៨២ភាគរយមក​ពីរុស្ស៊ី។

ប៉ុន្តែទំនាក់ទំនងជាមួយទីក្រុងមូស្គូ បានរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលទីក្រុង Yerevan បានព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងប៊្រុចសែល និងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm