ភ្ញៀវទេសចរពេញចិត្តនឹងអាកាសធាតុត្រជាក់ស្រួលមិនសូវក្តៅខ្លាំងនៅតំបន់ឆ្នេរទីក្រុងអាតែន ប្រទេសក្រិក ស្របពេលដែលរលកកម្តៅ បាននឹងកំពុងញាំញីតំបន់ភាគខាងលិចអឺរ៉ុប ។
ក្រុមព្យាករឧតុនិយមមកពីទីភ្នាក់ងារអង្កេតជាតិក្រុងអាតែន និយាយថា រលកកម្តៅបច្ចុប្បន្នដែលកំពុងបង្កផលប៉ះពាល់ដល់ប្រទេសមួយចំនួនដូចជា បារាំង និងអង់គ្លេស ពុំត្រូវបានគេរំពឹងថា នឹងវាយប្រហារប្រទេសក្រិកនោះទេ ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិក្រិក បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុងអាតែនាថ្ងៃពុធនេះ មានត្រឹមចន្លោះ ២៥ និង ២៩អង្សាសេប៉ុណ្ណោះ ដែលជាអាកាសធាតុធម្មតាសម្រាប់ប្រទេសមួយនេះ ។
លោក Olena Gottlieb គឺជាភ្ញៀវទេសចរអ៊ុយក្រែនមួយរូបរស់នៅក្នុងទីក្រុង Manchester របស់ចក្រភពអង់គ្លេសនិយាយថា លោកសប្បាយចិត្តណាស់ កាលដែលមិនបាននៅប្រទេសអង់គ្លេសនាពេលឥឡូវនេះ ។
ចំណែកឯលោក Sarbrina Christensen គឺជាភ្ញៀវទេសចរដាណឺម៉ាក និយាយដែរថា លោកយល់ឃើញថា មានសំណាងបាននៅទីក្រុងអាតែន ពីព្រោះថា សីតុណ្ហភាពត្រជាក់ស្រួលណាស់ មិនសូវក្តៅ ហើយក៏មិនត្រជាក់ខ្លាំងនោះដែរ ៕